ព័ត៌មានអន្ដរជាតិ
ផ្លូវក្រោមដីវែងបំផុតនៅអាស៊ីអាគ្នេយ៍ បើកដំណើរការជាផ្លូវការ
ផ្លូវក្រោមដី Hai Van Tunnel 2 នៅកណ្តាលប្រទេសវៀតណាម បានបើកសម្ពោធចរាចរណ៍ជាផ្លូវការហើយ នៅថ្ងៃចន្ទនេះ បន្ទាប់ប្រើពេលអស់ ៤ ឆ្នាំក្នុងការសាងសង់។

តភ្ជាប់ពីខេត្ត Thua Thien-Hue ទៅកាន់មជ្ឈមណ្ឌលកណ្តាល Da Nang ផ្លូវនេះមានប្រវែងសរុប ៦.២ គីឡូម៉ែត្រ គឺជាផ្លូវក្រោមដីដែលវែងជាងគេនៅអាស៊ីអាគ្នេយ៍។ ការបើកដំណើរការនៃផ្លូវក្រោមដីដ៏វែងនេះ ក្នុងគោលបំណងជួយកាត់បន្ថយការកកស្ទះចរាចរណ៍លើផ្លូវហាយវ៉េលេខ 1A នៅក្នុងប្រទេស។

ផ្លូវ Hai Van Tunnel 2 មានទិសដៅ ២ បញ្ច្រាសគ្នា ទទឹង ៧ ម៉ែត្រ រត់ស្របតាមបណ្តោយផ្លូវជាតិលេខ 1A កម្ពស់ ៥០០ ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។
គម្រោងនេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ ចំណាយអស់ទឹកប្រាក់អស់ ៨.៥១ ទ្រីលានដុង (៣៦៧ លានដុល្លារ) និងវិនិយោគដោយក្រុមហ៊ុន Deo Ca Group JSC ជាក្រុមហ៊ុនដែលបានទទួលស្គាល់បច្ចេកទេសពីប្រទេសវៀតណាម៕

ប្រែសម្រួល៖ សន្យា
ប្រភព៖ vnexpress
ចុចអាន៖ ឥណ្ឌូនេស៊ី បញ្ចេញវីដេអូនៃប្រតិបត្តិការស្វែងរកបំណែកយន្តហោះនៅបាតសមុទ្រ
ចុចអាន៖ វៀតណាមកំណត់ជើងហោះហើរក្នុងប្រទេសនៅមុនថ្ងៃបុណ្យចូលឆ្នាំថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


