ព័ត៌មានអន្ដរជាតិ
ថៃបង្ក្រាបគ្រឿងញៀនបង្កប់ក្នុងសន្លឹកកុងផ្លាកេ ជិត៦លានគ្រាប់
ថ្នាំញៀនប្រភេទយ៉ាម៉ា ប្រមាណជិត៦លានគ្រាប់ ត្រូវបានកម្លាំងផ្នែកប្រឆាំងញ្រឿងញៀនតាមប្រមាញ់ និងបង្ក្រាបបាន រួមជាមួយមនុស្ស៥នាក់ ខណ:ដែលពួកគេកំពុងធ្វើចរាចរដោយបានដាក់បង្កប់ថ្នាំញៀនទាំងនោះនៅក្នុងរថយន្តដឹកកុងផ្លាកេ ។

យោងតាមការផ្សាយរបស់កាសែតថៃរ៉ាត់ បានបញ្ជាក់ថា កិច្ចប្រតិបត្តិការរបស់សមត្ថកិច្ចថៃ បានធ្វើឡើងកាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៣ នៅចំណុចឃុំចេតីយ៍ម៉ៃ ស្រុកវៀងប៉ាក់ប៉ៅ ខេត្តឈៀងរ៉ាយ ប្រទេសថៃ។
កាសែតបានបន្តថា នៅមុនពេលកើតហេតុ គឺមានរថយន្តចំនួន៣គ្រឿង ដោយរត់មុខក្រោយ រីឯរថយន្តកណ្តាលគឺម៉ាកអុីស៊ុយៗ ព៌ណខៀវ មានផ្ទុកសន្លឹកកុងផ្លាកេពេញទ្រុងខាងក្រោយ ដោយមានការសង្ស័យសមត្ថកិច្ចបានឃាត់ជាប់រថយន្តទាំង៣គ្រឿង និងបានបើកសន្លឹកក្តារកុងផ្លាកេខាងលើចេញ គឺបានប្រទះឃើញមានការ៉ុងច្រកទំនិញចំនួន៤០ការ៉ុង ដែលគេដាក់នៅកណ្តាលក្តារកុងផ្លាកេ។

ក្រោយការត្រួតពិនិត្យ គឺនៅក្នុងការ៉ុងសុទ្ធសឹងជាគ្រឿងញៀនទាំងអស់ ជាប្រភេទយ៉ាម៉ា ដែលសរុបមានចំនួន៥.៩១៤.០០០ គ្រាប់ បើគិតជាទឹកប្រាក់ប្រមាណជិត៣០លានបាត រីឯស្លាកលេខរថយន្តក៏គេបន្លំដាក់ស្លាកលេខផ្សេងនៅពីខាងក្រៅដែរ ដើម្បីបន្លំភ្នែកសមត្ថកិច្ច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចថៃបាននាំខ្លួនមនុស្សទាំង៥នាក់យកទៅសាកសួរបន្ថែម ដើម្បីបញ្ជូនខ្លួនរួមជាមួយវត្ថុតាងទៅតុលាការ ៕
អត្ថបទ៖ សោ និយមរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


