ព័ត៌មានអន្ដរជាតិ
អាជ្ញាធរទីក្រុងមួយរបស់ អាមេរិក ចោទប្រកាន់ប៉ូលិស ៥ នាក់ពីបទឃាតកម្មលើបុរសជនជាតិស្បែកខ្មៅ
អតីតមន្ត្រីប៉ូលិសទីក្រុង Memphis នៃរដ្ឋ Tennessee របស់សហរដ្ឋអាមេរិកចំនួន ៥ នាក់ត្រូវបានចោទប្រកាន់ពីបទឃាតកម្មលើបុរសស្បែកខ្មៅម្នាក់ឈ្មោះ Tyre Nichols ក្រោយវាយដុំបុរសនោះឲ្យរងរបួសធ្ងន់រហូតដល់ស្លាប់នៅមន្ទីរពេទ្យ ។

លោក Nichols បានស្លាប់អំឡុងពេលសម្រាកនៅមន្ទីរពេទ្យ ពោលរយៈពេល ៣ ថ្ងៃ បន្ទាប់ពីត្រូវបានឃាត់ខ្លួន និងរងការវាយដុំពីសំណាក់ប៉ូលិសទាំង ៥ នាក់កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២៣ ដោយសារតែបទចោទប្រកាន់ធ្វេសប្រហែសក្នុងការបើកបរ ។
ទន្ទឹមនោះព្រះរាជអាជ្ញាបាននិយាយថា មន្ត្រីទាំង ៥ នាក់ ដែលសុទ្ធសឹងជាជនជាតិស្បែកខ្មៅ គឺត្រូវបានចោទប្រកាន់ជាច្រើនករណី ដូចជា ប្រព្រឹត្តឃាតកម្មកម្រិតទី ២, ការវាយដុំដោយហិង្សា, ការចាប់ជំរិតដោយហិង្សា ការប្រព្រឹត្តិខុសក្រមសីលធម៌ និងការរំលោភសិទ្ធិអ្នកដទៃជាដើម ។

គួរបញ្ជាក់ថា មន្ត្រីប៉ូលិសទាំង ៥ នាក់ត្រូវបានបណ្តេញចេញពីតួនាទីរួចហើយកាលពីថ្ងៃសៅរ៍សប្តាហ៍មុន បន្ទាប់ពីការស៊ើបអង្កេតផ្ទៃក្នុងបានរកឃើញថា ពួកគេបានរំលោភលើគោលនយោបាយជាច្រើនរបស់នាយកដ្ឋានប៉ូលិសក្រុង Memphis រួមទាំងការប្រើប្រាស់កម្លាំងហួសហេតុ ការខកខានក្នុងការធ្វើអន្តរាគមន៍ ក៏ដូចជាអាក់ខានបំពេញកាតព្វកិច្ចផ្សេងៗទៀត ហើយពួកគេទាំង ៥ នាក់ក៏ត្រូវបានចាប់ឃុំខ្លួនកាលពីព្រឹកថ្ងៃព្រហស្បតិ៍កន្លងទៅផងដែរ ៕
សូមទស្សនាវីដេអូ!
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ RT
ចុចអាន ៖ រុស្ស៊ី បន្តបាញ់មីស៊ីលស្រោចលើ អ៊ុយក្រែន ខណៈក្រុងកៀវ កំពុងចាំរថក្រោះ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


