ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ទម្លាយតម្លៃខ្លួនទាហានស៊ីឈ្នួល ដែលអ៊ុយក្រែនជួលឲ្យប្រយុទ្ធនៅសមរភូមិ (មានវីដេអូ)
ប្រធានគណៈកម្មាធិការស៊ើបអង្កេតរបស់រុស្ស៊ី លោក Alexander Bastrykin បានប្រាប់កាសែត TASS កាលពីថ្ងៃចន្ទទី២០ខែកុម្ភៈថា ទាហានស៊ីឈ្នួលបរទេស ដែលត្រូវបានជួលឲ្យប្រយុទ្ធសម្រាប់ភាគីអ៊ុយក្រែន ទទួលបានប្រាក់ចន្លោះពី ៨២០ ទៅ ២៧៣៤ដុល្លារ។

លោកបាននិយាយនៅក្នុងបទសម្ភាសជាមួយ TASS ថា “ការស៊ើបអង្កេតបានទទួលព័ត៌មានថា ដោយមានការគាំទ្រពីលោកខាងលិច ទីក្រុងកៀវ បានលើកទឹកចិត្តឲ្យមានការចូលរួមពីសំណាក់ទាហានស៊ីឈ្នួល ក្នុងសកម្មភាពប្រយុទ្ធនៅខាងអ៊ុយក្រែន ដែលរឿងនេះត្រូវបានហាមឃាត់ដោយបទដ្ឋានអន្តរជាតិ”។
លោក Bastrykin បានកត់សម្គាល់ថា ជនបរទេសដែលមកដល់ក្នុងនាមជាអ្នកស្ម័គ្រចិត្ដទៅកាន់ប្រទេសអ៊ុយក្រែន ជារឿយៗត្រូវបានផ្តល់សញ្ជាតិអ៊ុយក្រែនក្រោមនីតិវិធីសាមញ្ញមួយ ហើយក្រោយមកបានចូលរួមជាមួយយោធាអ៊ុយក្រែន ក្នុងសកម្មភាពប្រយុទ្ធតែម្តង។

គួរបញ្ជាក់ជាថ្មី នៅថ្ងៃទី២១ខែកុម្ភៈឆ្នាំ២០២២ ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានប្រកាសថា ទីក្រុងមូស្គូនឹងទទួលស្គាល់អធិបតេយ្យរបស់សាធារណរដ្ឋប្រជាមានិត Donetsk និង Lugansk។
រុស្ស៊ីបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្តីពីមិត្តភាព កិច្ចសហប្រតិបត្តិការ និងជំនួយឲ្យគ្នាទៅវិញទៅមកជាមួយមេដឹកនាំតំបន់ទាំងនោះ ហើយទីក្រុងមូស្គូ បានទទួលស្គាល់សាធារណរដ្ឋ Donbass ដោយអនុលោមតាមរដ្ឋធម្មនុញ្ញ Donetsk និង Lugansk ដើមឆ្នាំ២០១៤៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ TASS
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


