ព័ត៌មានអន្ដរជាតិ
ប្រភពមួយ ទម្លាយស្ថានភាព និងរយៈពេលដែលលោក Zelensky លាក់ខ្លួនពួនអាត្មាក្នុងលេណដ្ឋាន កាលជម្លោះផ្ទុះឡើងដំបូង (មានវីដេអូ)
កាសែត The Times បានរាយការណ៍ថា ប្រធានាធិបតីអ៊ុយក្រែនលោក Vladimir Zelensky និងសហការីរបស់គាត់ បានលាក់ខ្លួនពួនអាត្មារយៈពេលជិតពីរខែនៅក្នុងលេណដ្ឋាន បន្ទាប់ពីការផ្ទុះឡើងនៃជម្លោះជាមួយប្រទេសរុស្ស៊ី ហើយឆ្លងកាត់ការលំបាកយ៉ាងខ្លាំង។

កាសែតអង់គ្លេសបានរាយការណ៍កាលពីចុងសប្តាហ៍ថា នៅពេលប្រតិបត្តិការយោធារបស់រុស្ស៊ី ចាប់ផ្តើមនៅថ្ងៃទី២៤ខែកុម្ភៈ ឆ្នាំ២០២២ ភ្លាមៗនោះ រដ្ឋាភិបាលអ៊ុយក្រែន បានចុះទៅកាន់ទីជម្រកសុវត្ថិភាពក្រោមការិយាល័យប្រធានាធិបតីនៅផ្លូវ Bankovaya កណ្តាលទីក្រុងកៀវ។
នៅជុំវិញលេណដ្ឋាននោះគឺមានភាពសម្ងាត់ខ្លាំងណាស់ ដោយអ្នកដែលអមដំណើរប្រមុខរដ្ឋនៅក្រោមដី ត្រូវតែចុះហត្ថលេខាលើកិច្ចព្រមព្រៀងមិនបង្ហាញព័ត៌មានពិសេស។ យោងតាមឯកសារ ពួកគេត្រូវបានហាមឃាត់មិនឲ្យបង្ហាញព័ត៌មានលម្អិតអំពីការរចនា ទីតាំង គ្រឿងបរិក្ខារ ឬសូម្បីតែអាហារដែលពួកគេត្រូវបានផ្តល់ឲ្យ។

កាសែតដដែលរាយការណ៍ថា ដោយសារតែកងកម្លាំងរុស្ស៊ី ឈរជើងនៅជាយក្រុងកៀវ វាជារយៈពេលនៃការប៉ះទង្គិចផ្លូវចិត្ត និងភាពភ័យរន្ធត់សម្រាប់រដ្ឋមន្ត្រី និងជំនួយការរបស់លោក Zelensky។
អ្នកខាងក្នុងរបស់រដ្ឋាភិបាលបានប្រាប់កាសែត The Times ថា “ការស្នាក់នៅក្នុងលេណដ្ឋាននោះ គឺជារឿងដ៏លំបាកមួយព្រោះអ្នកមិនបានឃើញព្រះអាទិត្យ អ្នកមិនដឹងពេលវេលាឡើយ”។

កាសែតនេះបន្តថា មន្ត្រីអ៊ុយក្រែនមួយចំនួនពិតជាធុញទ្រាន់នឹងជីវិតនៅក្នុងលេណដ្ឋាន ហើយមានម្នាក់ សារភាពថា គាត់បានភៀសខ្លួនចេញពីជម្រកនោះ ដើម្បីទៅទទួលទានអាហារនៅភោជនីយដ្ឋាន។
ដោយសារតែការភ័យខ្លាចថា ទីក្រុងកៀវ អាចធ្លាក់ក្នុងដៃកងកម្លាំងរុស្ស៊ី ការស្នាក់នៅក្រោមដីត្រូវបានអូសបន្លាយពេលសម្រាប់ថ្នាក់ដឹកនាំរបស់ប្រទេស ហើយលោក Zelensky ចេញពីលេណដ្ឋានម្តងម្កាលប៉ុណ្ណោះ ដើម្បីថតសារជាវីដេអូដើម្បីធានាដល់ប្រជាជនថា គាត់មិនបានភៀសខ្លួនទៅណាទេ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ លោក Stoltenberg ដាក់លក្ខខណ្ឌ បើ អ៊ុយក្រែន ចង់ចូល ណាតូ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


