Connect with us

ព័ត៌មានអន្ដរជាតិ

លោក ពូទីន ថា រុស្ស៊ី បានបំពាក់កម្លាំងនុយក្លេអ៊ែរលើសពី ៩១ ភាគរយ

បានផុស

នៅ

ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា កម្លាំងនុយក្លេអ៊ែររបស់រុស្ស៊ីបានបំពាក់ដល់ទៅ ៩១.៣ ភាគរយឯណោះ ហើយអង្គភាពយោធាទាំងអស់ត្រូវតែឈានដល់កម្រិតនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងបែបនេះរបស់លោក ពូទីន បានកើតឡើង អំឡុងពេលលោកថ្លែងសុន្ទរកថាទៅកាន់សភាសហព័ន្ធរុស្ស៊ីនៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ ក៏ដូចជាបច្ចុប្បន្នភាពជុំវិញបញ្ហាអ៊ុយក្រែន ។

លោក ពូទីន បានបញ្ជាក់ថា “កម្រិតនៃការបំពាក់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ីជាមួយនឹងប្រព័ន្ធចុងក្រោយបំផុតគឺលើសពី ៩១ ភាគរយ ពោលមានរហូតដល់ ៩១.៣ ភាគរយ ហើយឥឡូវនេះ ដោយគិតគូរពីបទពិសោធន៍ដែលយើងធ្លាប់ទទួលបាន យើងត្រូវឈានដល់កម្រិតគុណភាព និងកម្រិតខ្ពស់ដូចគ្នានៅក្នុងផ្នែកទាំងអស់នៃយោធា” ។

គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ លោក Zelensky អះអាងថា អ៊ុយក្រែន នឹងបញ្ចប់ប្រតិបត្តិការសឹករបស់ រុស្ស៊ី នៅឆ្នាំនេះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម