ព័ត៌មានអន្ដរជាតិ
លោក Zelensky អះអាងថា អ៊ុយក្រែន នឹងបញ្ចប់ប្រតិបត្តិការសឹករបស់ រុស្ស៊ី នៅឆ្នាំនេះ
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា អ៊ុយក្រែនបានប្ដេជ្ញារួចហើយ នឹងបញ្ចប់ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅក្នុងឆ្នាំនេះ បន្ទាប់ពីលោកប្រធានាធិបតីអាមេរិក Joe Biden បញ្ចប់ដំណើរទស្សនកិច្ចមកកាន់ទីក្រុងកៀវ ។
លោក Zelensky បានថ្លែងនៅក្នុងវីដេអូដែលបានចេញផ្សាយកាលពីថ្ងៃចន្ទថា “យើងនឹងត្រូវធ្វើអ្វីគ្រប់បែបយ៉ាងដើម្បីបញ្ចប់សង្គ្រាមលុកលុយរបស់រុស្ស៊ីនៅឆ្នាំនេះ ជាពិសេសឲ្យតែយើងមានការប្ដេជ្ញាចិត្តគ្រប់គ្រាន់” ។
ពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចរបស់លោក Biden មកកាន់ទីក្រុងកៀវវិញ, លោក Zelensky ក៏បានសម្តែងការដឹងគុណចំពោះប្រធានាធិបតីសហរដ្ឋអាមេរិករូបនេះ ដែលអញ្ជើញមកប្រទេសអ៊ុយក្រែនជាលើកដំបូង ចាប់តាំងពីផ្ទុះប្រតិបត្តិការសឹករបស់រុស្ស៊ីមក ។
លោក Zelensky បានលើកឡើងថា លោកបានឃើញការប្តេជ្ញាចិត្តបែបនេះចំពោះលោកប្រធានាធិបតី Biden ក្នុងអំឡុងពេលដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលរបស់គាត់ទៅកាន់រដ្ឋធានីអ៊ុយក្រែន ជាពិសេសការប្រកាសសន្យាផ្ដល់កញ្ចប់ជំនួយ ៥០០ លានដុល្លារ ដែលវាពិតជានឹងធ្វើឲ្យអ្នកប្រយុទ្ធជួរមុខរបស់យើងកាន់តែមានទឹកចិត្ត ។
គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីនៅអ៊ុយក្រែន នឹងឈានដល់ខួប ១ ឆ្នាំនាថ្ងៃសុក្រ ទី២៤ ខែកុម្ភៈ ឆ្នាំ ២០២៣ នេះ បន្ទាប់ពីលោក ពូទីន ប្រកាសបើកការវាយលុយលើទីក្រុងកៀវកាលពីខែកុម្ភៈ ឆ្នាំ២០២២ ក្រោយមានសំណើសុំជំនួយពីប្រមុខនៃសាធារណរដ្ឋ Donbass ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ អ្នកការទូតកំពូល ចិន ធ្វើដំណើរទស្សនកិច្ចនៅ រុស្ស៊ី ខណៈលោក Biden ហោះទៅ អ៊ុយក្រែន ដូចគ្នា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន


