ព័ត៌មានអន្ដរជាតិ
លោក បៃដិន ធានាសន្តិសុខដល់សម្ព័ន្ធមិត្តណាតូ ភាគខាងកើត ក្រោយរុស្ស៊ីគំរាមបាញ់នុយក្លេអ៊ែរ (មានវីដេអូ)
កាលពីថ្ងៃពុធទី២២ខែកុម្ភៈ ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានប្តេជ្ញាការពារ អង្គការណាតូគ្រប់កន្លែងទាំងអស់ ដើម្បីធានាសន្តិសុខដល់សម្ព័ន្ធមិត្តនៅផ្នែកខាងកើតរបស់អឺរ៉ុប ហើយបានហៅការផ្អាកសន្ធិសញ្ញាគ្រប់គ្រងអាវុធនុយក្លេអ៊ែររបស់រុស្ស៊ីថាជា “កំហុសដ៏ធំមួយ”។

លោកនិយាយថា “ការប្តេជ្ញាចិត្តរបស់សហរដ្ឋអាមេរិកចំពោះអង្គការណាតូ គឺច្បាស់លាស់។ មាត្រា៥គឺជាការប្តេជ្ញាចិត្តដ៏ពិសិដ្ឋដែលសហរដ្ឋអាមេរិកបានធ្វើ។ យើងនឹងការពារទឹកដីណាតូទាំងអស់”។
មាត្រា ៥ ចែងថា ការវាយប្រហារលើសមាជិកណាម្នាក់របស់ណាតូ ត្រូវបានចាត់ទុកជាការវាយប្រហារលើអង្គការនេះទាំងមូល ដោយទាមទារឲ្យមានការឆ្លើយតបរួមគ្នា។

លោក បៃដិន ថ្លែងបែបនេះក្នុងអំឡុងកិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្តណាតូអឺរ៉ុបខាងកើត នៅរដ្ឋធានី វ៉ាសូវី របស់ប៉ូឡូញ, ពីរថ្ងៃបន្ទាប់ពីដំណើរទស្សនកិច្ចដ៏គួរឲ្យភ្ញាក់ផ្អើលទៅកាន់ទីក្រុង កៀវ មុនថ្ងៃខួបលើកទីមួយ នៃការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅថ្ងៃទី២៤ខែកុម្ភៈឆ្នាំ២០២២។
ចំពេលមានភាពតានតឹងខ្ពស់បំផុតរវាងរុស្ស៊ី និងលោកខាងលិចចាប់តាំងពីសង្គ្រាមត្រជាក់ជាងបីទសវត្សរ៍មុនមក, លោក បៃដិន បានថ្លែងទៅកាន់មនុស្សរាប់ពាន់នាក់ក្នុងទីក្រុងវ៉ាសូវី ដោយនិយាយថា “អ្នកកាន់អំណាចដូចជាប្រធានាធិបតីរុស្ស៊ី វ្ល៉ាឌីមៀរ ត្រូវតែប្រឆាំង”។

ប៉ុន្មានម៉ោងមុននោះ លោក ពូទីន បានថ្លែងសុន្ទរកថាដ៏វែងអន្លាយ ជាមួយនឹងការរិះគន់មហាអំណាចលោកខាងលិច ដោយបន្ទោសពួកគេចំពោះសង្រ្គាមនៅអ៊ុយក្រែន។
លោកពូទីនក៏បានផ្អាកសន្ធិសញ្ញាគ្រប់គ្រងអាវុធ New START ដែលជាកិច្ចព្រមព្រៀងឆ្នាំ ២០១០ ដែលកំណត់ចំនួនក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់រុស្ស៊ី និងសហរដ្ឋអាមេរិកផងដែរ ហើយព្រមានថា ទីក្រុងមូស្គូអាចបន្តការសាកល្បងនុយក្លេអ៊ែរឡើងវិញ៕
សូមទស្សនាវីដេអូ៖
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Reuters
ចុចអាន៖ សភារុស្ស៊ី អនុម័តច្បាប់ផ្អាកការចូលរួមក្នុងសន្ធិសញ្ញាអាវុធនុយក្លេអ៊ែរ New START ជាផ្លូវការ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ មុន
វេបសាយ ថៃ ចុះផ្សាយពីម្ហូបអាហារនៅស៊ីហ្គេមរបស់កម្ពុជាថា មានច្រើនមុខរាប់មិនអស់
-
ជីវិតកម្សាន្ដ៦ ថ្ងៃ មុន
ធ្លាយវីដេអូស្និទ្ធស្នាលរវាង Pinky និង Tui ក្រោយល្បីថារស់នៅក្រោមដំបូលតែមួយ
-
ជីវិតកម្សាន្ដ៤ ថ្ងៃ មុន
ម្ដាយ Matt បង្ហោះសារវែងអន្លាយលើកទឹកចិត្តកូនស្រី ក្រោយបែកបាក់ជាមួយ Songkran
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
Matt ទម្លាយថា នាងបែកគ្នាជាមួយមិត្តប្រុសយូរហើយ និងគ្មានជនទីបីពាក់ព័ន្ធ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ប្អូនប្រុសរបស់លោក ស៊ន តារា អះអាងថា នឹងព្យាយាមពន្យល់បងប្រុសឲ្យចាកចេញពីក្រុមឧទ្ទាមក្បត់ជាតិ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
ក្រុមហ៊ុន ប៊ូ យ៉ុង ផ្ដល់ជំនួយរថយន្តក្រុង ១ ០០០ គ្រឿងដល់កម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
កូនស្រីជាទូតសុឆន្ទៈឱ្យប្រេន CELINE ទាំងមូល តែម្ដាយ Lisa ប្រើការបូបតម្លៃថោកៗ
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
សម្ដេចតេជោ ហ៊ុន សែន ៖ បើសិនជាខ្ញុំមិនរឹងទេ ឃួង ស្រេង អត់បានចូលអាណត្តិទី ២ទេ