ព័ត៌មានអន្ដរជាតិ
លោក Zelensky សរសើរប្រជាជន អ៊ុយក្រែន តស៊ូរស់នៅផុតរដូវរងា
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថា ប្រជាជនរបស់លោកបានរួចផុតពីរដូវរងាដ៏លំបាកហើយ ដោយសារតែការខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលក្នុងការធានាថាមពល និងកម្ដៅ ចំពេលមានការវាយប្រហាររបស់រុស្ស៊ីលើហេដ្ឋារចនាសម្ព័ន្ធ ។
នៅក្នុងសារវីដេអូមួយកាលពីថ្ងៃពុធ លោក Zelensky បាននិយាយថា “រដូវរងានេះបានបញ្ចប់ហើយ ។ វាពិតជាលំបាកខ្លាំងណាស់ ប៉ុន្តែប្រជាជនអ៊ុយក្រែនគ្រប់រូបបានតស៊ូរស់នៅ និងបានយកឈ្នះភាពលំបាកនេះ ដោយសារតែយើងនៅតែអាចផ្តល់ថាមពល និងកម្ដៅដល់ពួកគេ” ។
លោក Zelensky បាននិយាយទៀតថា លោកបានបើកកិច្ចប្រជុំស្តីពីស្ថិរភាពនៃហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេស ហើយថា រដ្ឋាភិបាលបានចាប់ផ្តើមរៀបចំរួចហើយសម្រាប់រដូវបន្តបន្ទាប់ទៀត បើទោះបីជា រុស្ស៊ីកំពុងបង្កើនការវាយប្រហាររបស់ខ្លួនដើម្បីគ្រប់គ្រងទាំងស្រុងនូវតំបន់ Donbas ភាគខាងកើតរបស់អ៊ុយក្រែនក៏ដោយ ។
ប៉ុន្តែទោះជាយ៉ាងណា អ៊ុយក្រែនក៏បានប្រកាសពីផែនការបើកការវាយលុកដ៏ធំមួយនៅចន្លោះខែមេសា និងខែឧសភា ដើម្បីដណ្តើមយកទឹកដីអ៊ុយក្រែន ដែលរុស្សីរឹបអូសមកវិញផងដែរ ។
នៅក្នុងបទសម្ភាសន៍ជាមួយប្រព័ន្ធផ្សព្វផ្សាយអាល្លឺម៉ង់ដែលបានចេញផ្សាយកាលពីថ្ងៃអាទិត្យ អនុប្រធានផ្នែកចារកម្មយោធារបស់អ៊ុយក្រែន លោក Vadym Skibitsky បាននិយាយថា គោលបំណងនៃការវាយលុកនេះ គឺដើម្បីបំបែកចូលទៅក្នុងកម្លាំងជួរមុខរុស្ស៊ីនៅភាគខាងត្បូងរវាងតំបន់គ្រីមៀ និងរុស្ស៊ីដីគោក” ។
គួរបញ្ជាក់ថា ប្រតិបត្តិការសឹករបស់រុស្ស៊ីដែលលោក វ្ល៉ាឌីមៀរ ពូទីន ប្រកាសបើកការលុកលុយលើអ៊ុយក្រែនកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ បានអូសបន្លាយពេល ១ ឆ្នាំហើយ ខណៈរហូតមកដល់ពេលនេះ ក៏មិនទាន់មានសញ្ញាថមថយនៅឡើយផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ ទីបំផុត រថក្រោះខ្លារខិន Leopard 2 ទៅដល់ដៃ អ៊ុយក្រែន ហើយ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


