ព័ត៌មានអន្ដរជាតិ
រុស្ស៊ី ប្រាប់មូលហេតុដែលបើកការវាយប្រហារសន្ធាប់លើ អ៊ុយក្រែន កាលពីម្សិលមិញ
ទីក្រុងមូស្គូបាននិយាយថា ការវាយប្រហារដ៏ធំមិនធ្លាប់មានលើអ៊ុយក្រែនកាលពីព្រឹកព្រលឹមថ្ងៃព្រហស្បតិ៍ គឺជា “ការសងសឹកចំពោះការវាយប្រហារ” នៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ។

អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីលោក Igor Konashenkov បានប្រាប់សន្និសីទសារព័ត៌មាននៅទីក្រុងមូស្គូថា “កងកម្លាំងប្រដាប់អាវុធនៃសហព័ន្ធរុស្ស៊ីបានសម្រេចធ្វើការវាយប្រហារសងសឹកដ៏ធំមួយទៅលើអ៊ុយក្រែន ដើម្បីឆ្លើយតបទៅនឹងសកម្មភាពភេរវកម្ម ដែលរៀបចំដោយរដ្ឋាភិបាលទីក្រុងកៀវកាលពីថ្ងៃទី២ ខែមីនា នៅក្នុងតំបន់ Bryansk” ។
យោងតាមលោក Konashenkov បានឲ្យដឹងទៀតថា ការវាយប្រហារនេះត្រូវបានអនុវត្តដោយអាវុធដែលមានភាពជាក់លាក់ខ្ពស់ រួមទាំងមីស៊ីលល្បឿនលឿនជាងសំឡេង Kinzhal ផងដែរ ហើយបានវាយប្រហារសន្ធាប់លើទីតាំងសំខាន់ៗនៃហេដ្ឋារចនាសម្ព័ន្ធយោធារបស់អ៊ុយក្រែន អគារឧស្សាហកម្មយោធា ក៏ដូចជាកន្លែងផ្តល់ថាមពលដល់ពួកគេជាដើម” ។

អ្នកនាំពាក្យរូបនេះបញ្ជាក់ថា “គ្រប់គោលដៅទាំងអស់ក្នុងការវាយប្រហារនេះត្រូវបានសម្រេច ហើយការវាយប្រហារនេះ ក៏បានបំផ្លាញទីតាំងរបស់យន្តហោះដ្រូនវាយប្រហារ បង្អាក់ការផ្ទេរទុនបម្រុង និងការដឹកជញ្ជូនអាវុធបរទេសសម្រាប់ជួសជុលឧបករណ៍យោធា និងការផលិតគ្រាប់រំសេវផងដែរ” ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី ២ ខែមីនា កងទ័ពអ៊ុយក្រែនបានបើកការវាយលុកនៅក្នុងតំបន់ Bryansk របស់រុស្ស៊ី ដែលបានសម្លាប់ជនស៊ីវិលម្នាក់ និងរបួសក្មេងប្រុសអាយុ ១០ ឆ្នាំ ហើយលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បានចាត់ទុកវាជា “ការវាយប្រហារភេរវកម្ម” ប្រឆាំងនឹងរុស្ស៊ី ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ មកដឹងចំនួនគ្រាប់មីស៊ីលដែល រុស្ស៊ី បាញ់ស្រោចលើ អ៊ុយក្រែន ពីម្សិលមិញ
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


