Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី បញ្ចេញមីស៊ីលល្បឿនលឿនជាងសំឡេងមួយទៀតក្នុងប្រតិបត្តិការ​សឹកនៅ អ៊ុយក្រែន

បានផុស

នៅ

ប្រភពព័ត៌មានមួយបានប្រាប់ Sputnik ថា មីស៊ីលល្បឿនលឿនជាងសំឡេងមួយទៀតរបស់រុស្ស៊ីឈ្មោះ R-37M បានបង្ហាញពីប្រសិទ្ធភាពប្រយុទ្ធខ្ពស់បំផុត អំឡុងពេលប្រើប្រាស់ក្នុងប្រតិបត្តិការសឹកនៅអ៊ុយក្រែន ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រភពបានបន្ថែមថា កាំជ្រួចមីស៊ីល R-37M ត្រូវបានប្រើប្រាស់ប្រឆាំងនឹងគោលដៅអាកាសរបស់អ៊ុយក្រែន ហើយត្រូវបានកងកម្លាំងរុស្ស៊ីបាញ់ចេញពីយន្តហោះចម្បាំងពហុតួនាទី Su-35S រួមជាមួយយន្តហោះស្ទាក់ចាប់ MiG-31BM ក៏ដូចជាយន្តហោះចម្បាំង Su-57 ជំនាន់ទី ៥ ជាដើម ។

ទន្ទឹមនោះ ប្រភពបានប្រាប់ Sputnik ទៀតថា “ក្នុងប្រតិបត្តិការសឹកកន្លងមក មីស៊ីល R-37M ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងអ៊ុយក្រែនដូចជា Su-27 និង MiG-29, យន្តហោះវាយប្រហារ Su-25, យន្តហោះទម្លាក់គ្រាប់បែក Su-24M, ឧទ្ធម្ភាគចក្រហោះហើរទាប និងយន្តហោះដ្រូនជាច្រើន រួមទាំងដ្រូនវាយប្រហារ Bayraktars ផងដែរ” ។

ក្នុងពេលជាមួយគ្នានេះ មីស៊ីល R-37M បានបង្ហាញពីប្រសិទ្ធភាពខ្ពស់ក្នុងការវាយលុកគោលដៅ បើទោះបីជាផ្ទុកគ្រឿងផ្ទុះលើសទម្ងន់ក៏ដោយ ។

គួរបញ្ជាក់ថា មីស៊ីល R-37M អាចហោះហើរក្នុងកម្ពស់ចន្លោះពី ៣០ ម៉ែត្រទៅ ២៥ គីឡូម៉ែត្រ និងចម្ងាយប្រហែល ៣០០ គីឡូម៉ែត្រ ហើយវាមានប្រវែង ៤.២ ម៉ែត្រ ខណៈមានសមត្ថភាពហោះហើរក្នុងល្បឿនលឿនជាងសំលេងរហូតដល់ ៦ ដង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Sputnik

ចុចអាន ៖ អាមេរិក ចង់ឃើញ រុស្ស៊ី ចាញ់សង្គ្រាម អ៊ុយក្រែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម