ព័ត៌មានអន្ដរជាតិ
អង្គការ OPEC+ នឹងនៅតែកាត់បន្ថយការផលិតប្រេងដដែល
រដ្ឋមន្ត្រីថាមពលអារ៉ាប៊ីសាអូឌីតព្រះអង្គម្ចាស់ Abdulaziz bin Salman លើកឡើងថា ការកាត់បន្ថយផលិតកម្មប្រេងដែលបានយល់ព្រមដោយអង្គការ OPEC+ ត្រូវបានរក្សានៅដដែល ដោយសារតែសេដ្ឋកិច្ចពិភពលោកនៅតែប្រឈមភាពមិនច្បាស់លាស់ ។

កាលពីខែតុលា អារ៉ាប៊ីសាអូឌីត ដែលជាប្រទេសដឹកនាំផលិតប្រេង បានយល់ព្រមកាត់បន្ថយផលិតប្រេងចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ដើម្បីគាំទ្រដល់តម្លៃប្រេងឆៅ ។
ព្រះអង្គម្ចាស់ Bin Salman មានព្រះបន្ទូលថា ទ្រង់នៅតែមិនទាន់ប្រាកដច្បាស់ឡើយចំពោះស្ថានភាពកំណើនសេដ្ឋកិច្ចពិភពលោក ស្របពេលសេដ្ឋកិច្ចចិនក៏ទើបតែងើបឡើងវិញ ដូចនេះមិនដឹងថាត្រូវចំណាយពេលវេលាប៉ុន្មានទើបបានប្រសើរនោះឡើយ ជាពិសេសធនាគារកណ្តាល អាចនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់អតិផរណា ហើយសកម្មភាពតែមួយគត់នោះ គឺរក្សាគោលដៅផលិតកម្មប្រេងដោយមិនផ្លាស់ប្តូរ ។

គួរបញ្ជាក់ថា កាលពីឆ្នាំមុន តម្លៃប្រេងឆៅឡើងដល់ ១៣០ ដុល្លារក្នុងមួយបារ៉ែល ដោយសារតែសង្គ្រាមលុកលុយរបស់រុស្ស៊ីលើអ៊ុយក្រែន ខណៈបច្ចុប្បន្ននេះ តម្លៃប្រេងមានការធ្លាក់ចុះនៅចន្លោះពី ៧២ ទៅ ៨៣ ដុល្លារក្នុងមួយបារ៉ែល ៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព ៖ NHK
ចុចអាន ៖ អ្នកជំនាញ ៖ បើ អាមេរិក នៅតែបន្តដំឡើងអត្រាការប្រាក់ នោះធនាគារជាច្រើនទៀតនឹងដួលរលំ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


