សេដ្ឋកិច្ច
អ្នកជំនាញ ៖ បើ អាមេរិក នៅតែបន្តដំឡើងអត្រាការប្រាក់ នោះធនាគារជាច្រើនទៀតនឹងដួលរលំ
បន្ទាប់ពីដួលរលំធនាគារដ៏ធំលំដាប់ទី ១៦ Silicon Valley, អ្នកជំនាញសេដ្ឋកិច្ចជាច្រើនយល់ឃើញថា បើសិនជាអាមេរិកនៅតែបន្តដំឡើងអត្រាការប្រាក់ដើម្បីទាញទម្លាក់អតិផរណា នោះធនាគារអាមេរិកជាច្រើនទៀតនឹងដួលរលំដូចគ្នាមិនខាន ។

លោក John Bugnaki អគ្គទីប្រឹក្សារង និងជានាយកផ្នែកបទប្បញ្ញត្តិ និងគោលនយោបាយនៅក្រុមហ៊ុន Tacen យល់ថា ចំពោះការដួលរលំធនាគារនេះ បណ្តាលមកពីការកើនឡើងអត្រាការប្រាក់ នាំឲ្យមានការធ្លាក់ចុះនៃប្រាក់បណ្តាក់ទុនក្នុងធនាគារ ។
នៅពេលធនាគារកណ្តាលអាមេរិក បង្កើនអត្រាមូលនិធិសហព័ន្ធយ៉ាងឆាប់រហ័ស បានធ្វើឲ្យការវិនិយោគ ធនាគារក្នុងតំបន់មិនទទួលផលចំណេញ ហើយធ្វើឲ្យធនាគារ Silicon Valley និងធានាគារផ្សេងៗទៀត ព្យាយាមបង្កើតឱនភាពដោយធានានូវការវិនិយោគបន្ថែម ។

ចំណែកលោក Marshall Auerback សហការីស្រាវជ្រាវនៅវិទ្យាស្ថាន Levy Economics Institute of Bard College ក៏យល់ឃើញដែរថា ធនាគារដែលដួលរលំទៅបាន គឺដោយសារតែសកម្មភាពខុសឆ្គងរបស់ធនាគារកណ្តាលអាមេរិក ដែលព្យាយាមដំឡើងអត្រាការប្រាក់កាន់តែខ្ពស់ និងឆាប់រហ័ស ។
អ្នកជំនាញរូបនេះបង្ហាញថា ធនាគារកណ្តាលអាមេរិក បានបង្កើតមូលនិធិដើម្បីបញ្ឈប់ការដាក់ប្រាក់ត្រឹមតែ ២៥ ពាន់លានដុល្លារប៉ុណ្ណោះ ប៉ុន្តែការខាតបង់របស់ធនាគារដែលបានមកពីការដំឡើងអត្រាការប្រាក់អាចមានរហូតដល់ ៦០០ ពាន់លានដុល្លារឯណោះ ។
ដូចនេះ សរុបជារួមមក បើសិនជាធនាការកណ្តាលអាមេរិក នៅតែមិនព្រមផ្អាកដំឡើងអត្រាការប្រាក់នោះទេ មិនយូរមិនឆាប់ ធនាគារផ្សេងៗទៀត ប្រកដជាក្ស័យធនជាក់ជាមិនខាន ៕

ប្រែសម្រូលដោយ ៖ នាង រតនៈ
ប្រភព ៖ Sputnik
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងថៃជួរមុខ ៦ ដួង ស៊ីថ្លៃខ្ពស់ជាងគេក្នុងឆ្នាំនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
ស្វែងយល់ មកដល់ពេលនេះមានផ្លូវស្ពានណាខ្លះកំពុងសាងសង់ និងគ្រោងបញ្ចប់?
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
ប្រវត្តិសង្ខេបរបស់ព្រះរាជដំណាក់ នៅក្រុងសៀមរាប
-
ជីវិតកម្សាន្ដ២ ថ្ងៃ មុន
តារាសម្ដែងសិង្ហបុរី ទម្លាយថា មានវិញ្ញាណខ្មោចតាមដល់ផ្ទះ ក្រោយថតភាពយន្តនៅកម្ពុជា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ មុន
ឃ្លិប ២០ ឆ្នាំមុន ទស្សនិកជនស្ទើរមិនជឿថា ជាតារាស្រី ៣ ដួងកំពុងល្បីល្បាញសព្វថ្ងៃនេះ
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
ទស្សនិកជនសរសើរគំនិត Mai Davika ក្រោយច្នៃឈុតដូចស្លឹកចេក ក្នុងកម្មវិធីប្រេនលំដាប់
-
កីឡា១ សប្តាហ៍ មុន
បីស្រ្ដីប្រហែល២ម៉ោងស្ពឹកដៃ តែ ព្រំ សំណាង តស៊ូដល់៨ម៉ោងបានរថយន្ត១គ្រឿង
-
ជីវិតកម្សាន្ដ៣ ថ្ងៃ មុន
Yaya បង្អួតប៊ីគីនីឆ្លុះសាច់ពណ៌ខ្មៅ លើកោះ ម៉ាល់ឌីវ