ព័ត៌មានអន្ដរជាតិ
ប្រធាន អាស៊ាន ឆ្នាំនេះកំពុងពិភាក្សាដោយសម្ងាត់ជាមួយកម្លាំងនយោបាយ មីយ៉ាន់ម៉ា
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក Joko Widodo បាននិយាយកាលពីថ្ងៃពុធថា ប្រទេសឥណ្ឌូណេស៊ីកំពុងបើកកិច្ចពិភាក្សាដោយសម្ងាត់ជាមួយភាគីនានាក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងក្តីសង្ឃឹមថា នឹងជួយដោះស្រាយវិបត្តិនៅក្នុងប្រទេសសមាជិកអាស៊ានមួយនេះ ។

លោក Widodo បានប្រាប់កាសែត The Straits Times ថា “យើងបានធ្វើការលើរឿងនេះរួចហើយ ប៉ុន្តែកិច្ចខិតខំប្រឹងប្រែងបែបនេះ ក៏នឹងត្រូវការពេលវេលាផងដែរ ព្រោះមានការងារជាច្រើននៅពីក្រោយខ្នង ប៉ុន្តែក៏មានការងារមួយចំនួនកំពុងដំណើរការផងដែរ” ។
លោក Widodo បានសន្យាថា ឥណ្ឌូណេស៊ី ក្នុងឋានៈជាប្រធានអាស៊ានឆ្នាំ ២០២៣ នេះ នឹងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីកែលម្អស្ថានការណ៍ក្នុងប្រទេសមីយ៉ាន់ម៉ា ដោយផ្តល់អាទិភាពដល់ផែនការសន្តិភាពដែលមីយ៉ាន់ម៉ាបានយល់ព្រមកាលពីពេលកន្លងមក ។

មេដឹកនាំប្រទេសឥណ្ឌូណេស៊ីរូបនេះជឿជាក់ថា វិធីសាស្រ្ត “ការទូតស្ងប់ស្ងាត់” នឹងជួយដោះស្រាយបញ្ហាសម្ពាធកាន់តែមានប្រសិទ្ធភាព ហើយអាស៊ាននឹងខិតខំរក្សាជាតំបន់សន្តិភាព និងអព្យាក្រឹត ជាពិសេសនៅពេលមានភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយកាន់តែខ្លាំងឡើងរវាងប្រទេសមហាអំណាច ។
គួររំឭកឡើងវិញថា នៅក្នុងខែកុម្ភៈ ឆ្នាំ ២០២១ យោធាបានធ្វើរដ្ឋប្រហារដណ្តើមអំណាចនៅក្នុងប្រទេសមីយ៉ាន់ម៉ាដោយប្រើយន្តការរដ្ឋធម្មនុញ្ញសម្រាប់ការផ្ទេរអំណាចក្នុងស្ថានភាពអាសន្ន ។ សកម្មភាពរបស់យោធាបានជំរុញឲ្យមានចលាចលស៊ីវិលដ៏ធំ ដែលបណ្តាលឲ្យមានអ្នកស្លាប់ និងរបួសប្រមាណ ១,៥០០ នាក់ ខណៈមនុស្សជាង ១២,០០០ នាក់ត្រូវបានចាប់ខ្លួន និង ៥០ ម៉ឺននាក់ត្រូវបានផ្លាស់ទីលំនៅ ។

ចាប់តាំងពីពេលនោះមក ស្ថានភាពមនុស្សធម៌ក្នុងប្រទេសកាន់តែយ៉ាប់យ៉ឺន ដោយមនុស្សរាប់លាននាក់ត្រូវការជំនួយមនុស្សធម៌ជាបន្ទាន់ ហើយបន្ទាប់ពីការរឹបអូសអំណាចនៅឆ្នាំ ២០២១ អាស៊ានក៏បានហាមឃាត់អាជ្ញាធរយោធារបស់មីយ៉ាន់ម៉ាពីកិច្ចប្រជុំកំពូលរបស់ខ្លួន ដើម្បីបង្ខំពួកគេឲ្យគោរពតាមផែនការអនុវត្តកិច្ចព្រមព្រៀងសន្តិភាពជាឯកច្ឆន្ទ ៥ ចំណុច ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Sputnik
ចុចអាន ៖ ជប៉ុន បើកខ្សែទូរស័ព្ទបន្ទាន់ភ្ជាប់ជាមួយប្រទេស អាស៊ាន
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


