ព័ត៌មានអន្ដរជាតិ
មនុស្សជាង ៤ម៉ឺននាក់ ស្លាប់ដោយសារគ្រោះរាំងស្ងួតធ្ងន់ធ្ងរនៅប្រទេស សូម៉ាលី
របាយការណ៍ថ្មីមួយបង្ហាញថា មនុស្សប្រហែល ៤៣០០០នាក់បានស្លាប់ ចំពេលគ្រោះរាំងស្ងួតយូរបំផុតក្នុងកំណត់ត្រានៅប្រទេសសូម៉ាលីកាលពីឆ្នាំមុន ហើយពាក់កណ្តាលនៃពួកគេគឺជាកុមារអាយុក្រោម៥ឆ្នាំ។

នេះគឺជាចំនួនមនុស្សស្លាប់ផ្លូវការដំបូងបំផុត ដែលត្រូវបានប្រកាសនៅក្នុងគ្រោះរាំងស្ងួតដែលវាយប្រហារផ្នែកដ៏ធំនៃទ្វីបអាហ្រ្វិក។
ស្របពេលជាមួយគ្នានោះដែរ មនុស្សយ៉ាងតិច ១៨០០០នាក់ ត្រូវបានគេព្យាករថា នឹងស្លាប់ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំនេះ។

សូម៉ាលី និងប្រទេសជិតខាងដូចជា អេត្យូពី និង កេនយ៉ា កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតធ្ងន់ធ្ងររយៈពេលប្រាំមួយជាប់ៗគ្នា ខណៈការកើនឡើងនៃតម្លៃស្បៀងអាហារពិភពលោក បានចោទជាបញ្ហាស្មុគស្មាញដល់វិបត្តិអត់ឃ្លាន។
លើសពីនេះ គ្រោះរាំងស្ងួតជាប្រវត្តិសាស្រ្ត ក៏បានបង្កឲ្យមានគ្រោះទុរ្ភិក្សធ្ងន់ធ្ងរនៅក្នុងតំបន់ និងការផ្ទុះឡើងនៃជំងឺនានា ដូចជាជំងឺអាសន្នរោគ ផងដែរ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT, Africa News
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


