ព័ត៌មានជាតិ
ខេត្តចំនួន៣ រងគ្រោះដោយសារកូនរដូវប្រាំងចន្លោះពីខែកក្កដា និងខែសីហា ប៉ះពាល់ស្រូវវស្សាជាង៤ម៉ឺនហិកតា
ខេត្តចំនួន៣រួមមាន ខេត្តបាត់ដំបង កំពង់ស្ពឺ និងខេត្តប៉ៃលិន បានរងគ្រោះដោយសារកូនរដូវប្រាំងឆ្នាំ២០២៥ បណ្តាលឱ្យប៉ះពាល់ដល់ស្រូវវស្សាប្រមាណជាង៤ម៉ឺនហិកតា ក្នុងនោះខេត្តបាត់ដំបងខូចខាតច្រើនជាងគេ។

លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយមានប្រសាសន៍នៅព្រឹកថ្ងៃទី៣កញ្ញានេះថា ស្ថានភាពអាកាសធាតុក្នុងខែសីហា នៅក្នុងតំបន់អាស៊ី និងអាស៊ានរួមទាំងកម្ពុជាផងមានការផ្លាស់ប្តូរប្រែប្រួលច្រើនដោយសារការទទួលរងឥទ្ធិពលខ្យល់មូសុង និងប្រព័ន្ធសម្ពាធខ្លាំងនៅសមុទ្រចិនខាងត្បូង ក្នុងនោះមានព្យុះក្នុងតំបន់ចំនួន៤ ដែលបានកើតមានជាបន្តបន្ទាប់បានធ្វើឱ្យមានភ្លៀងធ្លាក់ខ្លាំងបង្កជាទឹកជំនន់ រអិលបាក់ដីធ្ងន់ធ្ងរនៅក្នុងប្រទេសចិន ឥណ្ឌា ជប៉ុន ប៉ាគីស្ថាន វៀតណាមនិងប្រទេសថៃ។ ចំណែកកម្ពុជាបានទទួលរងឥទ្ធិពលតិចតួចពីព្យុះក្នុងតំបន់ និងបង្កជាប្រព័ន្ធសម្ពាធទាបដែលមាន លើឈូងសមុទ្រថៃ អាងទន្លេមេគង្គ និងរបបខ្យល់មូសុងនីរតី បានធ្វើឱ្យមានភ្លៀងធ្លាក់រាយប៉ាយ តិច និងច្រើនដោយកន្លែងក្នុងសប្តាហ៍ទី៤ នៃខែកក្កដា និងបន្ទាប់ពីកូនដូវប្រាំងបានបញ្ចប់ចាប់ពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥។

លោកបានបន្តថា កូនរដូវប្រាំងក្នុងឆ្នាំ២០២៥ ចាប់ពីថ្ងៃទី២២ ខែកក្កដា ដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៥ បានបណ្តាលឱ្យបរិមាណទឹកភ្លៀងក្នុងរដូវវស្សាថយចុះច្រើនទាំងនៅតំបន់វាលទំនាប តំបន់ខ្ពង់រាប និងតំបន់មាត់សមុទ្រ
ក្នុងស្ថានភាពនេះបានធ្វើឱ្យតំបន់មួយចំនួនប្រឈមនឹងការខ្វះខាតទឹកក្នុងវិស័យកសិកម្មដូចជាខេត្តបាត់ដំបង កំពង់ស្ពឺ
និងខេត្តប៉ៃលិន មាន៤ក្រុងស្រុក និង១៤ឃុំសង្កាត់ ប៉ះពាល់ស្រូវវស្សាចំនួន៤០.៥០៧ហិកតា និងខូចខាត ៨.១២៨ហិកតា នៅខេត្តបាត់ដំបង។

យោងតាមក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ គិតត្រឹមថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៥ ល្បឿននៃការបង្កបង្កើនផល អនុវត្តបានចំនួន ២.៧៨៣.៨៩៨ ស្មើនឹង៩២,៩៧% នៃផែនការដាំដុះ និងលឿនជាងឆ្នាំមុនប្រមាណ ៤,៥៣%៕
អត្ថបទ៖ សំអឿន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


