ព័ត៌មានអន្ដរជាតិ
រដ្ឋធានីអ៊ីរ៉ង់ អាចនឹងអស់ទឹកស្អាតប្រើប្រាស់ក្នុងរយៈពេលពីរសប្តាហ៍ទៀត
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃ០៣ខែវិច្ឆិកា ទីក្រុងតេហេរ៉ង់ ដែលជារដ្ឋធានីរបស់ប្រទេសអ៊ីរ៉ង់ កំពុងប្រឈមមុខនឹងវិបត្តិទឹកធ្ងន់ធ្ងរ ខណៈប្រភពទឹកសំខាន់របស់ខ្លួនជិតរីងស្ងួត។

បើតាមមន្រ្តីអ៊ីរ៉ង់ ទីក្រុងនេះអាចអស់ទឹកស្អាតប្រើប្រាស់ក្នុងរយៈពេលពីរសប្តាហ៍ ដោយសារតែគ្រោះរាំងស្ងួតធ្ងន់ធ្ងរ។ទំនប់Amir Kabir ដែលផ្គត់ផ្គង់ទឹកភាគច្រើនរបស់ទីក្រុងតេហេរ៉ង់ ឥឡូវនេះអាចផ្ទុកទឹកបានត្រឹមតែ១៤ លានម៉ែត្រគូប ដែលស្មើនឹង ៨% នៃសមត្ថភាពរបស់វាប៉ុណ្ណោះ។ ដោយសារតែការខ្វះទឹកភ្លៀង ទើបឆ្នាំកង្វះទឹកធ្ងន់ធ្ងរ។
កង្វះខាតទឹកនឹងប៉ះពាល់ធ្ងន់ធ្ងរ ខណៈទីក្រុងតេហេរ៉ង់ មានប្រជាជនជាង ១០ លាននាក់ ប្រើប្រាស់ទឹកប្រហែលបីលានម៉ែត្រគូបជារៀងរាល់ថ្ងៃឯណោះ។ សង្កាត់មួយចំនួននៅពេលនេះបានប្រឈមមុខនឹងការកាត់ផ្តាច់ទឹករួចហើយ។
លើសពីនេះសីតុណ្ហភាពនៅទីក្រុងតេហេរ៉ង់ថ្មីៗនេះបានឡើងដល់ជាង៤០C និងជាង៥០°C នៅតំបន់ភាគខាងត្បូងមួយចំនួន។ រដ្ឋាភិបាលប្រទេសអ៊ីរ៉ង់ថែមទាំងបានប្រកាសថ្ងៃឈប់សម្រាកសាធារណៈដើម្បីសន្សំសំចៃទឹក និងថាមពលទៀតផង។

លោកប្រធានាធិបតី Masoud Pezeshkian បានព្រមានថា ស្ថានភាពទឹកគឺ «ធ្ងន់ធ្ងរជាងអ្វីដែលមនុស្សគិត»។ ចំណែកអ្នកជំនាញបានស្តីបន្ទោសវិបត្តិនេះទៅលើការគ្រប់គ្រងទឹកមិនបានល្អ ការប្រើប្រាស់ទឹកក្រោមដីច្រើនពេក និងការប្រែប្រួលអាកាសធាតុ។
ប្រទេសជិតខាងរបស់អ៊ីរ៉ង់ គឺប្រទេសអ៊ីរ៉ាក់ ក៏កំពុងរងទុក្ខវេទនាដោយសារជួបគ្រោះរាំងស្ងួតបំផុតមិនធ្លាប់មានចាប់តាំងពីឆ្នាំ ១៩៩៣មកផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១២ ម៉ោង agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា១ ថ្ងៃ agoពិតជាអស្ចារ្យណាស់! កម្ពុជា ឈ្នះ ថៃ ឡើងវគ្គផ្តាច់ព្រ័ត្រ SEA V. League 2026
-
កីឡា១១ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
ព័ត៌មានអន្ដរជាតិ១០ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ
-
ព័ត៌មានជាតិ១៩ ម៉ោង agoសម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យអ្នកវិភាគប្រុងប្រយ័ត្នចំពោះការលើកឡើងពីបញ្ហាយោធា និងសន្តិសុខជាតិ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoកប៉ាល់ថៃ មួយគ្រឿងទៀត ព្រហើន មិនស្តាប់អ៊ីរ៉ង់ព្រមាន, ទីបំផុត ត្រូវស៊ីមីស៊ីល នៅច្រក Hormuz
-
ព័ត៌មានជាតិ៦ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី


