ព័ត៌មានអន្ដរជាតិ
រដ្ឋធានីប្រទេសស៊ីរី ប្រឈមនឹងវិបត្តិខ្វះខាតទឹកដ៏អាក្រក់បំផុតក្នុងរយៈពេល ៧០ឆ្នាំ
រដ្ឋធានីដាម៉ាស (Damascus) របស់ប្រទេសស៊ីរី កំពុងប្រឈមមុខនឹងវិបត្តិខ្វះខាតទឹកដ៏ធ្ងន់ធ្ងរ ក្នុងរយៈពេលជិត ៧០ ឆ្នាំ ខណៈប្រភពទឹកដ៏សំខាន់កំពុងរីងស្ងួតគ្មានសល់។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AP នៅថ្ងៃទី២១ខែឧសភានេះ។

ប្រភពទឹកសំខាន់សម្រាប់រដ្ឋធានីនៃប្រទេសដែលទើបប្តូររបបដឹកនាំនៅដើមឆ្នាំនេះ គឺស្ថិតនៅក្រុង Ein al-Fijeh ដែលពេលនេះបានធ្លាក់ចុះដល់កម្រិតទាបបំផុតគួរឲ្យព្រួយបារម្ភ។ ប្រភពទឹកនេះមានទីតាំងនៅជ្រលង Barada ខាងក្នុងប្រាសាទ Roman មួយហើយបានផ្តល់ទឹកសាបដល់ទីក្រុងដាម៉ាសរាប់ពាន់ឆ្នាំមកហើយ។
ជាធម្មតា ក្នុងរដូវរងា ជ្រលងប្រភពទឹកនេះពោរពេញដោយទឹកដែលទទួលបានពីរបបទឹកភ្លៀង និងព្រិលរលាយពីភ្នំក្បែរនោះ។ ប៉ុន្តែនៅឆ្នាំនេះ ទឹកភ្លៀងមានកម្រិតទាបខ្លាំងនិងអាក្រក់បំផុតចាប់តាំងពីឆ្នាំ ១៩៥៦។ ប្រភពទឹកនេះផ្គត់ផ្គង់ទឹក ៧០% នៃទីក្រុងដាម៉ាស បម្រើប្រជាជនប្រហែល ៥លាននាក់។ ឥឡូវនេះ ទាំងតំបន់ប្រភពទឹកនេះនិងទឹកទន្លេ ជិតរីងស្ងួតអស់ហើយ។
ប្រជាជននៅក្រុងដាម៉ាសកំពុងជួបប្រទះនឹងបញ្ហាធ្ងន់ធ្ងរ។ តំបន់ខ្លះទទួលបានទឹកត្រឹមតែ ៩០នាទីក្នុងមួយថ្ងៃ។ នៅកន្លែងដែលមានការដាច់ចរន្តអគ្គិសនី អ្នកស្រុកមិនអាចបូមទឹកបានទេ។ មនុស្សជាច្រើនត្រូវទិញទឹកថ្លៃពីឡានដឹកប្រេងឯកជន ដែលជាបន្ទុកចំណាយដ៏ធំមួយសម្រាប់ប្រជាជនភាគច្រើនដែលមានចំណូលទាបនៅក្នុងប្រទេសនេះ។
លោក Ahmad Darwish ប្រធានអាជ្ញាធរទឹករបស់ទីក្រុង បាននិយាយថា បញ្ហានឹងកាន់តែធ្ងន់ធ្ងរនៅរដូវក្តៅ។ លោកបានសុំប្រជាជនឱ្យសន្សំទឹកគ្រប់ពេលដែលអាចធ្វើទៅបានមិនថា ពេលងូតទឹក លាងចាន ឬសម្អាត ខណៈមានផ្ទះចំនួន ១.១ លានខ្នងអាស្រ័យលើប្រភពទឹកនេះ៕




អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២៣ ម៉ោង agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១១ ម៉ោង agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ
-
កីឡា២ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ១៨ ម៉ោង agoសមាជិកយោធាអាមេរិក ២រូបស្លាប់ និងម្នាក់បាត់ខ្លួន ក្រោយអ៊ីរ៉ង់បាញ់មីស៊ីលនិងដ្រូនសងសឹក នៅហ្សកដានី
-
កីឡា១២ ម៉ោង agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ប្រកាសផ្អាក MoU ជាមួយអាមេរិក ក្រោយមនុស្ស ៥០ស្លាប់ និងជាង ៥០០ រងរបួសក្នុងការវាយប្រហារ


