Connect with us

ព័ត៌មានអន្ដរជាតិ

ថៃ ប្រឈម​គ្រោះរាំងស្ងួត ខណៈទឹកទំនប់ធំៗ ធ្លាក់ចុះ ដល់ចំណុចប្រកាសអាសន្ន

បានផុស

នៅ

ស្ថានភាពខ្វះខាតទឹក នៅក្នុងប្រទេសថៃ កំពុងតែឈានដល់ដំណាក់កាលគួរឲ្យ​បារម្ភខ្លាំង បន្ទាប់ពីការិយាល័យធនធានទឹកជាតិ បានចេញមុខព្រមានថា ប្រទេសទាំងមូល កំពុងប្រឈមមុខនឹងគ្រោះរាំងស្ងួតយ៉ាងធ្ងន់ធ្ងរ។

(រូបថត៖ EPA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទិន្នន័យចុងក្រោយ ដែល​ចុះផ្សាយ​ដោយ​សារព័ត៌មាន Khaosod នា​ថ្ងៃទី​៤ ខែ​ឧសភា ឆ្នាំ​២០២៦ នេះ បរិមាណទឹក ដែលថៃ​អាចយកមកប្រើប្រាស់បាន នៅទូទាំងប្រទេស មានសល់ត្រឹមតែ ៤១ភាគរយប៉ុណ្ណោះ នៃសមត្ថភាពផ្ទុកសរុប ដែលនេះគឺជាសញ្ញាអាសន្នមួយ សម្រាប់វិស័យកសិកម្ម និងការរស់នៅប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ។

អ្វីដែលគួរឲ្យ​ព្រួយបារម្ភបំផុតនោះ គឺតំបន់កណ្តាលនៃប្រទេសថៃ ដែលជាតំបន់ដាំដុះដ៏សំខាន់ បែរជាមានទឹកសល់ត្រឹមតែ ៣៣ភាគរយ ប៉ុណ្ណោះ។ បើពិនិត្យមើលទៅលើស្ថានភាពតាមទំនប់ទឹកធំៗ ក្នុងអាងទន្លេ Chao Phraya វិញ គឺកាន់តែអាក្រក់ទៅទៀត ដោយក្នុងនោះទំនប់ Pasak Jolasid សល់ទឹកប្រើប្រាស់បានត្រឹមតែ ២១ភាគរយ និងទំនប់ Kwae Noi Bamrung Daen មានត្រឹមតែ ៣០ភាគរយ ដែលជាកម្រិតទាបបំផុតមួយមិនធ្លាប់មាន។

ទោះបីជាមានការព្យាករថា នឹងមានភ្លៀងធ្លាក់ខ្លះៗនៅដើមខែឧសភានេះក៏ដោយ ក៏​អ្នកជំនាញ បានបញ្ជាក់ថា វានឹងកើតឡើងតែមួយរយៈខ្លីប៉ុណ្ណោះ។ បន្ទាប់ពីនោះ បរិមាណទឹកភ្លៀងនៅតំបន់ភាគខាងលើ នឹងចាប់ផ្តើមថយចុះវិញ ដែលធ្វើឲ្យ​ការប្រមូលទឹកទុក ក្នុងទំនប់ជួបការលំបាកខ្លាំង។ អាជ្ញាធរថៃ កំពុងតាមដានស្ថានការណ៍នេះយ៉ាងដិតដល់ និងបានអំពាវនាវឲ្យ​គ្រប់ផ្នែកទាំងអស់ ប្រើប្រាស់ទឹក ដោយសន្សំសំចៃបំផុត ដើម្បីត្រៀមលក្ខណៈទប់ទល់នឹងកង្វះខាតទឹក ដែលអាចអូសបន្លាយយូរជាងការរំពឹងទុក៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម