Connect with us

ព័ត៌មានអន្ដរជាតិ

តំបន់ខ្លះនៅកូរ៉េខាងត្បូង ជួបគ្រោះរាំងស្ងួតធ្ងន់ធ្ងរ, មួយសប្តាហ៍ឡានដឹកទឹកចែកប្រជាពលរដ្ឋបានត្រឹម ២ដងប៉ុណ្ណោះ 

បានផុស

នៅ

មនុស្សជាង១លាននាក់នៅក្នុងប្រទេសកូរ៉េខាងត្បូង បច្ចុប្បន្នកំពុងប្រឈមមុខនឹងវិបត្តិទឹក ខណៈអាងស្តុកទឹកសំខាន់ចំនួនពីរដែលផ្គត់ផ្គង់ខេត្ត Jeolla មានចម្ងាយប្រហែល ៤៤០គីឡូម៉ែត្រភាគខាងត្បូងនៃទីក្រុងសេអ៊ូល ពេលនេះបានរីងស្ងួត។

(រូបថត៖ CNA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តំបន់ដែលធ្លាប់តែមានទេសភាពដ៏ស្រស់បំព្រងមួយនេះ ត្រូវរងការវាយប្រហារដោយគ្រោះរាំងស្ងួតអស់រយៈពេលប្រហែល៤ខែមកហើយ ខណៈកម្រិតទឹកនៃអាងស្តុករបស់វា បានធ្លាក់ចុះដល់កម្រិតទាបបំផុតមិនធ្លាប់មានសោះ។

ប្រសិនបើអាកាសធាតុស្ងួតនៅតែបន្ត អ្នកស្រុកប្រហែល១.៤លាននាក់នៃទីក្រុង Gwangju នឹងលែងមានទឹកប្រើប្រាស់មុនខែមិថុនា។ នៅតាមទីប្រជុំជននិងកោះតូចៗ ស្ថានភាពកាន់តែអាក្រក់ទៅៗ ហើយពេលនេះ ពួកគេកំពុងពឹងផ្អែកលើឡានដែលដឹកទឹកយកមកចែក។

ឡានសរុបចំនួន៨គ្រឿង បានដឹកទឹកបីជើងក្នុងមួយថ្ងៃ ពីទំនប់ Jangheung នៅទន្លេ Tamjin ទៅកាន់អាងស្តុកទឹក Chukchi ក្នុងតំបន់ Geumil-do ហើយឡាននីមួយៗ មានដឹកទឹកចំណុះប្រហែល ១៥០០០ លីត្រប៉ុណ្ណោះ ខណៈប្រជាពលរដ្ឋនៅទីនោះ ​អាចទទួលបាន​ទឹក​ត្រឹម​តែ​ ២ ​ដងប៉ុណ្ណោះ​ក្នុង​មួយ​សប្តាហ៍ ដោយសារតែ​ទឹកមានរបប ។

(រូបថត៖ CNA)

អ្នកស្រុកឈ្មោះ Jung Byung-jin បាននិយាយថា ពេលខ្លះនាងត្រូវតែងូតទឹករួមគ្នាជាមួយអ្នកជិតខាង ដោយសារតែខ្វះទឹក ដូច្នេះនាងព្យាយាមសន្សំសំចៃតាមដែលអាចធ្វើទៅបាន។

នាងបញ្ជាក់ថា នេះជាលើកទីមួយហើយ ដែលនាងជួបវិបត្តិទឹក ហើយនាងបារម្ភថា តើវិបត្តិនេះ នឹងអូសបន្លាយពេលយូរប៉ុនណា។ ពេលនេះ អ្នកទាំងអស់គ្នាកំពុងរង់ចាំភ្លៀងធ្លាក់ ព្រោះមានតែទឹកភ្លៀងប៉ុណ្ណោះ ដែលអាចដោះស្រាយបាន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ កម្ពុជា បង្កើតឱ្យមានច្បាប់“ការគ្រប់គ្រងទឹកស្អាត​” ដើម្បីធានាគុណភាព សុវត្ថិភាព និងតម្លៃ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម