ព័ត៌មានអន្ដរជាតិ
ក្រោយឡើងតុលាការ លោក ត្រាំ វាយប្រហារចំៗ មិនសំចៃមាត់
កាលពីល្ងាចថ្ងៃអង្គារទី០៤ខែមេសា (ពេលវេលានៅអាមេរិក), អតីតប្រធានាធិបតី ដូណាល់ ត្រាំ បានប្រកាសថា ការចោទប្រកាន់បទព្រហ្មទណ្ឌប្រឆាំងនឹងរូបលោក គឺជារឿងខុសឆ្គង, ជាការជំរុញផ្នែកនយោបាយ និងជាការប្រមាថដល់ប្រទេស។

ទៅកាន់អ្នកគាំទ្រនៅឯអចលនទ្រព្យ Mar-a-Lago ត្រឹមតែប៉ុន្មានម៉ោងបន្ទាប់ពីការឡើងតុលាការក្នុងទីក្រុងញូវយ៉ក លោកត្រាំបានប្រកាសក្តែងៗថា “ឧក្រិដ្ឋកម្មតែមួយគត់ដែលខ្ញុំបានប្រព្រឹត្តគឺ ការពារជាតិពីអ្នកដែលព្យាយាមបំផ្លាញ ដោយគ្មានភាពភ័យខ្លាច”។
នេះគឺជាការលើកឡើង លើកដំបូងរបស់លោក ត្រាំ ចាប់តាំងពីព័ត៌មានលម្អិតនៃការចោទប្រកាន់ ត្រូវបង្ហាញកាលពីរសៀលថ្ងៃអង្គារក្នុងតំបន់ Manhattan។ អតីតប្រធានាធិបតីរូបនេះ បានបដិសេធទទួលទោសកំហុសចំពោះបទឧក្រិដ្ឋចំនួន ៣៤ករណី ពាក់ព័ន្ធកំណត់ត្រាអាជីវកម្មមិនពិតទាក់ទងនឹងការសូកប៉ាន់បំបិទមាត់តារាអាសអាភាសកាលពីឆ្នាំ២០១៦។

ក្រោយសវនាការ មនុស្សរាប់រយនាក់បានចូលរួមនៅឯអចលនទ្រព្យរបស់លោកត្រាំ ក្នុងរដ្ឋ Florida រួមទាំងតំណាងរាស្រ្តគណបក្សសាធារណរដ្ឋ រដ្ឋ Georgia លោកស្រី Taylor Greene, បេក្ខជនអភិបាលរដ្ឋ Arizona លោកស្រី Kari Lake និងកូនពីរនាក់របស់លោក ត្រាំ គឺ Eric និង Tiffany ផងដែរ។
ម្តងហើយម្តងទៀត លោកត្រាំ បានអះអាងពីភាពស្អាតស្អំ ហើយបដិសេធទំនាក់ទំនងស្នេហាជាមួយតារាអាសអាភាស Stormy Daniels ក៏ដូចជាទំនាក់ទំនងស្នេហាមួយផ្សេងទៀតជាមួយ Karen McDougal ដែលជាអតីតតារាម៉ូដែល Playboy។
យ៉ាងណាមិញ នៅលើបណ្តាញសច្ចធម៌សង្គម ដែលជាបណ្តាញផ្សព្វផ្សាយសង្គមរបស់លោកត្រាំ, អតីតប្រធានាធិបតី ក៏បានវាយប្រហារម្តងហើយម្តងទៀតទៅលើមេធាវីតំបន់ Manhattan លោក Alvin Bragg ដោយហៅរដ្ឋអាជ្ញាស្បែកខ្មៅរូបនេះថាជា “សត្វ” និងចាត់ទុកការចោទប្រកាន់ថាជា “ការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ” និង “ការជ្រៀតជ្រែកការបោះឆ្នោត”៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Politico
ចុចអាន៖ លោក ត្រាំ មិនសារភាពទោសកំហុស លើការចោទប្រកាន់ព្រហ្មទណ្ឌ ៣៤ករណី

-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន