Connect with us

ព័ត៌មានអន្ដរជាតិ

វៀតណាម ប្រកាសដំឡើងថ្លៃអគ្គិសនី

បានផុស

នៅ

ក្រសួង​ឧស្សាហកម្ម និង​ពាណិជ្ជកម្មវៀតណាម ​កំពុង​ពិចារណា​ដំឡើង​ថ្លៃ​អគ្គិសនី ​បន្ទាប់​ពី​ក្រុមហ៊ុនរដ្ឋ Vietnam Electricity (EVN) ​បាន​រាយការណ៍​អំពីការខាតបង់យ៉ាងធំ សម្រាប់​ឆ្នាំ​មុន។

(រូបថត៖ VnExpress)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អនុរដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម លោក Do Thang Hai បានប្រាប់ VnExpress នាពេលថ្មីៗនេះថា “អត្រានិងពេលវេលានៃការដំឡើងថ្លៃនេះ នឹងត្រូវពិចារណាយ៉ាងប្រុងប្រយ័ត្នដើម្បីការពារផលប្រយោជន៍របស់ EVN, ការពារសាធារណជន និងអាជីវកម្ម ព្រមទាំងគ្រប់គ្រងអតិផរណា”។

ក្រសួងបាននិយាយកាលពីសប្តាហ៍មុនថា ការចំណាយកាលពីឆ្នាំមុនរបស់ EVN បានកើនឡើង ៩.២៧ ភាគរយ ហើយវាបណ្តាលឲ្យមានការខាតបង់ក្នុងទំហំទឹកប្រាក់ចំនួន ៣៦.២៩ ពាន់ពាន់លានដុងស្មើនឹង ១.៥៥ពាន់លានដុល្លារអាមេរិក។

ចំពោះបញ្ហានេះ អគ្គនាយករង EVN លោក Nguyen Xuan Nam បានលើកឡើងថា ការខាតបង់ដ៏ធំ ធ្វើឲ្យក្រុមហ៊ុនស្ថិតក្នុងស្ថានភាពហិរញ្ញវត្ថុដ៏លំបាក ដូច្នេះហើយ ក្រុមហ៊ុនបានស្វែងរកការដំឡើងពន្ធនៅឆ្នាំនេះ។

(រូបថត៖ Vietnam Insider)

យោងតាមការប៉ាន់ប្រមាណរបស់ក្រសួងហិរញ្ញវត្ថុ, ប្រសិនបើពន្ធលើថាមពលកើនឡើង ៥ ភាគរយនៅឆ្នាំនេះ នោះសន្ទស្សន៍តម្លៃអ្នកប្រើប្រាស់នឹងកើនឡើង ៣.៩ ភាគរយ ។

គួរបញ្ជាក់ថា គិតត្រឹមខែកុម្ភៈ ឆ្នាំ ២០២៣ តម្លៃអគ្គិសនីនៅវៀតណាមគឺ ១,៨២៦ ដុងក្នុងមួយគីឡូវ៉ាត់ម៉ោង (៣១៥ រៀលក្នុងមួយគីឡូវ៉ាត់ម៉ោង)៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express, Allen and Gledhill

ចុចអាន៖ មកដឹង តម្លៃអគ្គិសនីក្នុងមួយគីឡូវ៉ាត់នៅ ឡាវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១៨ នាទី មុន

សម្រស់បរកញ្ញា Engfa ប្រែប្រួល ១៨០ដឺក្រេ ក្រោយប្ដូរពណ៌សក់

ព័ត៌មានជាតិ៤៤ នាទី មុន

កម្ពុជារងឥទ្ធិពលពីប្រព័ន្ធសម្ពាធទាបអូសបន្លាយកាត់លើពាក់កណ្តាលអាងមេគង្គជាមួយខ្យល់មូសុងនិរតីខ្សោយ

ព័ត៌មានជាតិ៦០ នាទី មុន

លោក វង្សី វិសុទ្ធ ៖ យើងធ្វើការបានល្អហើយ តែបើយឺតពេល វាអាចបាត់បង់នូវតម្លៃ និងលទ្ធផលការងារនោះវិញ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សម្រស់អតីត “ក្មេងស្រីស្អាតបំផុតលើលោក” នៅតែស្រស់ស្អាតមិនប្ដូរ ក្រោយកន្លងទៅ ១៤ឆ្នាំ

សន្តិសុខសង្គម២ ម៉ោង មុន

ជនសង្ស័យ​ម្នាក់​យក​លុយ​ថៅកែ​ទៅ​លេងល្បែង​អស់​ជាង​៥.០០០​ដុល្លារ​ ត្រូវ​អាវុធហត្ថ​ឃាត់ខ្លួន​

Sokha Hotels

ព័ត៌មានពេញនិយម