Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា អង់គ្លេស ចង់ប្រែក្លាយដែនដី អ៊ុយក្រែន ទៅជា “វាលរហោឋាន”

បានផុស

នៅ

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova បាននិយាយនៅលើបណ្ដាញ Telegram កាលពីថ្ងៃអង្គារថា ចក្រភពអង់គ្លេសចង់ប្រែក្លាយអ៊ុយក្រែនទៅជា “វាលរហោឋាន” ដោយសារតែការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យរដ្ឋាភិបាលទីក្រុងកៀវ ។

អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីលោកស្រី Maria Zakharova
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី Zakharova លើកឡើងថា ការផ្គត់ផ្គង់គ្រាប់អ៊ុយរ៉ានីញ៉ូមទៅឲ្យអ៊ុយក្រែន គឺមានន័យថា អង់គ្លេសចង់ឃើញទឹកដីរបស់អ៊ុយក្រែន ក្លាយទៅជាដែនដីដែលឆេះខ្លោច និងស្ងាត់ជ្រងំ ។ ពួកគេនឹងលុបបំបាត់ប្រជាជនដែលនិយាយភាសារុស្ស៊ីនៅក្នុងប្រជាជាតិអ៊ុយក្រែន ។

ក្រសួងការបរទេសរុស្ស៊ីបាននិយាយថា សកម្មភាពនេះគឺជាព័ស្តុតាងបន្ថែមទៀតនៃចេតនារបស់ទីក្រុងឡុងដ៍ ដើម្បីអូសបន្លាយពេលការប្រឈមមុខដាក់គ្នា ហើយផ្ទុយនឹងការអះអាងរបស់ចក្រភពអង់គ្លេសក្នុងការប្តេជ្ញាចិត្តចំពោះការកសាងអ៊ុយក្រែនឡើងវិញ ក្រោយជម្លោះមួយនេះ ។

ទន្ទឹមនោះ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងការបរទេសរុស្ស៊ីរូបនេះកើតឡើង បន្ទាប់ពីចក្រភព​អង់គ្លេស​បាន​ប្រកាស​កាល​ពី​ចុង​ខែ​មីនា​ថា រដ្ឋាភិបាលទីក្រុងឡុងដ៍​នឹង​ផ្គត់ផ្គង់​គ្រាប់ដែលផ្ទុកសារធាតុវិទ្យុសកម្មមួយនេះទៅឲ្យអ៊ុយក្រែន ប្រសិនបើស្ថានភាពនៅតែតានតឹងបែបនេះ ។

ទោះយ៉ាងណា ការសម្រេចចិត្តនេះរងការរិះគន់យ៉ាងខ្លាំងយ៉ាងចាស់ដៃពីសំណាក់ប្រទេសរុស្ស៊ី ខណៈដែលលោកប្រធានាធិបតី វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា រដ្ឋាភិបាលទីក្រុងមូស្គូនឹងឆ្លើយតបទៅវិញ ដោយការដាក់ពង្រាយអាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្រនៅក្នុងប្រទេសបេឡារុសដែលនៅជិតខាងគ្នា ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ Anadolu

ចុចអាន ៖ បែកធ្លាយព័ត៌មានសម្ងាត់! អ៊ុយក្រែន នឹង អស់ ខែលការពារមីស៊ីល ត្រឹម ខែក្រោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម