Connect with us

ព័ត៌មានអន្ដរជាតិ

អាជីវករខឹងសម្បារនឹងរដ្ឋាភិបាល ឥណ្ឌូណេស៊ី ដែលហាមមិនឲ្យលក់​ខោអាវជជុះ

បានផុស

នៅ

អាជីវករលក់សម្លៀកបំពាក់ឥណ្ឌូណេស៊ីជាច្រើននាក់ មិនពេញចិត្តឡើយដែលរដ្ឋាភិបាលចេញច្បាប់ហាមប្រាមមិនឲ្យលក់ខោអាវជជុះ​ដែលនាំចូលពីក្រៅប្រទេស ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាលឥណ្ឌូណេស៊ី ​បានចេញច្បាប់ប្រឆាំងមិនឲ្យមានការលក់ខោអាវជជុះនាំចូលពីក្រៅប្រទេសនោះឡើយ ចាប់តាំងពីឆ្នាំ ​២០១៥ មក ។ ហេតុផលនោះ គឺដោយសារ​តែ​ព្រួយបារម្ភចំពោះបញ្ហាសុខភាពពលរដ្ឋ​ដែលស្លៀកពាក់​ជជុះ​ ក៏ដូចជាគំរាមកំហែងដល់សុខភាពសាធារណៈ និងឧស្សាហកម្មវាយនភណ្ឌក្នុងស្រុកជាដើម ។

ចំពោះច្បាប់ហាមប្រាមនេះ អាជីវករលក់ខោអាវជជុះជាច្រើន ត្អូញត្អែរពីផលលំបាកនៃអាជីវកម្មរបស់ខ្លួន​ ជាពិសេសនាពេលថ្មីៗទើបតែមានការចាប់ការនាំចូលខោអាវ​ជជុះនៅកំពង់ផែ​ពីប្រទេសសិង្ហបុរី​ ។ តាមរយៈនេះ អាជីវករជជុះជាច្រើន​លើកឡើងថា គឺមានការព្រួយបារម្ភយ៉ាងខ្លាំង ព្រោះខ្លាចពេលនាំចូលមកត្រូវគយចាប់បានយកទៅដុតចោល ។

ការលាតត្រដាងនេះបានជំរុញឲ្យទីក្រុងហ្សាកាតាប្រកាសបង្កើនការត្រួតពិនិត្យគយ និងការត្រួតពិនិត្យនៅតាមកំពង់ផែ ខណៈរដ្ឋមន្ត្រីពាណិជ្ជកម្មឥណ្ឌូណេស៊ី លោក Zulkifli Hasan បានប្រកាសសង្រ្គាមជាថ្មីលើសម្លៀកបំពាក់ជជុះ ដែលនឹងកំណត់គោលដៅមិនត្រឹមតែការនាំចូលខុសច្បាប់ប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងត្រួតពិនិត្យនៅក្នុងហាងទំនិញក្នុងស្រុកផងដែរ ។

ដោយឡែក កាលពីខែមុន នៅខេត្ត West Java អាជ្ញាធរបានបំផ្លាញសម្លៀកបំពាក់ដែលនាំចូលខុសច្បាប់ជាង ៧,០០០ បាច់ ដែលមានតម្លៃ ៥.៣ ពាន់លានដុល្លារ ។

ទន្ទឹមនឹងនេះ អ្នកជំនាញមួយចំនួនយល់ថា វិធានការរប​ស់រដ្ឋាភិបាលគឺ​ជារឿងល្អប្រសើរ ព្រោះប្រសិនបើប្រជាពលរដ្ឋ​នៅតែបន្ត​ប្រើរបស់ជជុះ អាចធ្វើឲ្យប៉ះពាល់ដល់វិស័យឧស្សាហកម្ម​វាយនភណ្ឌ​ឥណ្ឌូណេស៊ី ​។

គួរបញ្ជាក់ថា នៅប្រទេសឥណ្ឌូណេស៊ី មានប្រជាជនប្រមាណជាង ២៦ លាននាក់​ កំពុងតែរស់នៅក្រោមស្ថានភាពក្រីក្រ ដែលធ្វើឲ្យពួកគេ មិនមានលទ្ធភាពក្នុងការទិញសម្លៀកបំពាក់ថ្លៃៗបានឡើយ ៕

ប្រែសម្រួលដោយ ៖ នាង រតនៈ

ប្រភព៖ Al Jazeera

ចុចអាន ៖ អ្នកក្រុងឈៀងម៉ៃ ប្តឹងរដ្ឋាភិបាលថៃ ជុំវិញវិបត្តិការបំពុលបរិយាកាស

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទី មុន

លោក អ៊ុន ចាន់ដា ផ្តាំដល់អាជ្ញាធរពាក់ព័ន្ធផ្តល់បរិយាកាសសប្បាយរីករាយដល់ពលរដ្ឋក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខ

កីឡា២៧ នាទី មុន

របួសជាថ្មី អ្នកចាំទី Courtois បានចាកចេញពីការហ្វឹកហាត់ទាំងទឹកភ្នែក

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

វៀតណាម តែងតាំងស្ត្រីមានឥទ្ធិពលម្នាក់ជាប្រធានាធិបតីស្ដីទី ក្រោយលោក Vo Van Thuong លាលែងពីតំណែង

ព័ត៌មានជាតិ៣១ នាទី មុន

ភ្ញៀវទេសចរជាង១ម៉ឺននាក់ បានមកទស្សនាព្រឹត្តិការណ៍ថ្ងៃរះចំកំពូលកណ្តាលប្រាសាទអង្គរវត្ត

ជីវិតកម្សាន្ដ៣៣ នាទី មុន

តារាចម្រៀង ណូយ វណ្ណា ក្លាយជាជនរងគ្រោះក្នុងការទិញដីឡូត៍គម្រោងទី ៣០ ម៉ន ដានី ខេត្តកំពត

Sokha Hotels

ព័ត៌មានពេញនិយម