ព័ត៌មានអន្ដរជាតិ
ថៃ គ្រោងអនុញ្ញាតឲ្យប្រើប្រាស់វ៉ាក់សាំងកូវីដរបស់ Oxford-AstraZeneca ជាបន្ទាន់នៅសប្តាហ៍នេះ
រដ្ឋបាលចំណីអាហារនិងឱសថថៃ (FDA) ត្រូវបានគេរំពឹងថានឹងអនុម័តវ៉ាក់សាំងកូវីដ Oxford-AstraZeneca នៅសប្តាហ៍នេះសម្រាប់ការប្រើប្រាស់ជាបន្ទាន់ក្នុងប្រទេស។
លោកវេជ្ជបណ្ឌិត Opas Karnkawinpong អគ្គនាយកនៃនាយកដ្ឋានគ្រប់គ្រងជំងឺ (DCD) របស់ក្រសួងសុខាភិបាល បាននិយាយកាលពីថ្ងៃចន្ទថា FDA កំពុងពិនិត្យមើលឯកសារដែលបានដាក់ជូន ដើម្បីបញ្ជាក់ពីប្រសិទ្ធភាពនិងសុវត្ថិភាពនៃវ៉ាក់សាំងកូវីដ។
ចំណែកលោកវេជ្ជបណ្ឌិត Surachoke Tangwiwat អគ្គលេខាធិការរង FDA បានបញ្ជាក់ថា វាគឺជាវ៉ាក់សាំងដែលផលិតដោយសកលវិទ្យាល័យ Oxford និងក្រុមហ៊ុនឱសថពហុជីវសាស្ត្រអង់គ្លេស-ស៊ុយអ៊ែត AstraZeneca។
លោកបាននិយាយថា ឯកសារដែលបានដាក់ជូននេះ មានព័ត៌មានលម្អិតទាំងគុណភាពនិងដំណើរការផលិតវ៉ាក់សាំង ហើយនេះនឹងជួយពន្លឿននៃដំណើរការចុះបញ្ជីរបស់ខ្លួន។
លោកវេជ្ជបណ្ឌិត Opas បានបញ្ជាក់ថា ក្រសួងទំនងជានឹងចាប់ផ្តើមការចាក់ថ្នាំបង្ការជំងឺកូវីដ១៩របស់ខ្លួនដោយប្រើវ៉ាក់សាំង AstraZeneca នៅខែក្រោយ។
លោកបន្តថា នីតិវិធីរបស់ក្រសួងគឺត្រូវតាមដានលើមនុស្សដែលចាក់វ៉ាក់សាំងកូវីដរួច យ៉ាងហោចណាស់៤សប្តាហ៍ក្រោយពេលចាក់ ដែលក្នុងអំឡុងពេលនោះ ប្រតិកម្មអាឡ័កស៊ីឬផលវិបាកនានាអាចត្រូវបានកត់ត្រានិងស៊ើបអង្កេតយ៉ាងហ្មត់ចត់។
ស្របពេលជាមួយគ្នានោះ លោកវេជ្ជបណ្ឌិត Opas បានឆ្លើយតបទៅនឹងការព្រួយបារម្ភដែលបានលើកឡើងអំពីការស្លាប់របស់មនុស្សវ័យចំណាស់មួយចំនួន ក្រោយចាក់វ៉ាក់សាំង Pfizer-BioNTech នៅប្រទេសន័រវេស។
លោកនិយាយថា ប្រសិនបើនរណាម្នាក់ស្លាប់បន្ទាប់ពីចាក់វ៉ាក់សាំងកូវីដ ការស្លាប់នោះនឹងត្រូវបានស៊ើបអង្កេតភ្លាមៗដើម្បីកំណត់ថា តើវាទាក់ទងនឹងវ៉ាក់សាំងដែរឬក៏អត់។
គួរបញ្ជាក់ថា វ៉ាក់សាំងដំបូងនឹងត្រូវចាក់លើក្រុមដែលមានហានិភ័យនៅក្នុងខេត្តចំនួនប្រាំ ដែលត្រូវបានកំណត់ថាជាតំបន់គ្រប់គ្រងជំងឺកូវីដ១៩អតិបរមានិងតឹងរ៉ឹង៕
ប្រែសម្រួលដោយ៖ Vann Vann
ប្រភព៖ Bangkok Post
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៣ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


