ព័ត៌មានអន្ដរជាតិ
ក្រោយសូរ្យគ្រាសកូនកាត់កន្លងផុត ពិភពលោកនឹងជួបចន្ទ្រគ្រាស Penumbral វិញម្តង
កាលពីថ្ងៃព្រហស្បតិ៍ទី២០ខែមេសាឆ្នាំ២០២៣ ពិភពលោក បានជួបប្រទះព្រឹត្តិការណ៍តារាសាស្រ្ត សូរ្យគ្រាសកូនកាត់ ដ៏កម្រ។

សូរ្យគ្រាសកូនកាត់ដ៏កម្រនេះ គឺកើតឡើងត្រឹមតែពីរបីដងប៉ុណ្ណោះក្នុងមួយសតវត្សរ៍ ដោយលើកមុនវាកើតឡើងនៅខែវិច្ឆិកាឆ្នាំ២០១៣ ហើយអង្គការណាសា រំពឹងថា សូរ្យគ្រាសកូនកាត់លើកក្រោយ នឹងកើតឡើងនៅឆ្នាំ២០៣១។
ទោះបីជាយ៉ាងណាក៏ដោយ បន្ទាប់ពីព្រឹត្តិការណ៍នេះបានបញ្ចប់ ពិភពលោកនឹងជួបបាតុភូតមួយទៀត នោះគឺ ចន្ទ្រគ្រាស Penumbral។
ចន្ទគ្រាស Penumbral ត្រូវបានគេដឹងថា ជាប្រភេទចន្ទ្រគ្រាស ដែលមិនអាចបាំងពន្លឺព្រះចន្ទទាំងស្រុងបានឡើយ។

អ្នកនៅអឺរ៉ុបខាងកើត មជ្ឈិមបូព៌ា អាហ្រ្វិក អាស៊ី អូស្ត្រាលី ណូវែលសេឡង់ អង់តាក់ទិក មហាសមុទ្រអាត្លង់ទិកខាងត្បូង មហាសមុទ្រឥណ្ឌា និងមហាសមុទ្រប៉ាស៊ីហ្វិក នឹងមើលឃើញចន្ទ្រគ្រាសនេះនៅយប់ថ្ងៃទី ៥ខែឧសភាឆ្នាំ២០២៣។
ថ្វីបើអ្នកវិទ្យាសាស្រ្តមិនទាន់បញ្ជាក់ច្បាស់ៗថាតើប្រទេសណាខ្លះ អាចមើលឃើញចន្ទ្រគ្រាស Penumbral ក៏ដោយ ប៉ុន្តែបាតុភូតនេះ នឹងកើតឡើងនៅម៉ោង១០:១៣នាទីយប់ (ម៉ោងនៅកម្ពុជា)៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ Earth Sky
ចុចអាន៖ មើលវីដេអូនេះ ទើបដឹងថា សូរ្យគ្រាសកូនកាត់អស្ចារ្យកម្រិតណា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម៩ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


