ព័ត៌មានអន្ដរជាតិ
កងកម្លាំង បេឡារុស បញ្ចប់ការហ្វឹកហាត់បាញ់មីស៊ីលមានសមត្ថភាពនុយក្លេអ៊ែរនៅ រុស្ស៊ី
ក្រសួងការពារជាតិបេឡារុសបានរាយការណ៍កាលពីថ្ងៃសៅរ៍ថា កងកម្លាំងប្រដាប់អាវុធបេឡារុស បានបញ្ចប់ការហ្វឹកហ្វាត់បាញ់ប្រព័ន្ធមីស៊ីលផ្លោងយុទ្ធសាស្ត្រ Iskander-M (TBM) នៅក្នុងប្រទេសរុស្ស៊ី ។

សេចក្តីថ្លែងការណ៍បាននិយាយថា “ការហ្វឹកហ្វឺននេះ កងកម្លាំងបេឡារុសបានហ្វឹកហាត់ជំនាញជាក់ស្តែងក្នុងការត្រៀមលក្ខណៈនៃប្រព័ន្ធមីស៊ីល ធ្វើឲ្យវាសកម្ម និងរៀនបាញ់មីស៊ីលប្រយុទ្ធនេះជាដើម” ។
លើសពីនេះទៅទៀត កងកម្លាំងប្រដាប់អាវុធបេឡារុស ក៏បានរៀនពីរបៀបថែរក្សា និងប្រើប្រាស់ក្បាលគ្រាប់នុយក្លេអ៊ែរយុទ្ធសាស្ត្រនៃប្រព័ន្ធមីស៊ីល Iskander-M ផងដែរ ។

កន្លងមក ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀរ ពូទីន បាននិយាយថា តាមសំណើរបស់ភាគីបេឡារុស, រុស្ស៊ីនឹងដាក់អាវុធនុយក្លេអ៊ែរយុទ្ធសាស្ត្ររបស់ខ្លួននៅក្នុងប្រទេសនោះ ដើម្បីជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក ដែលរក្សាក្បាលគ្រាប់នុយក្លេអ៊ែររបស់ខ្លួនជាយូរមកហើយនៅលើទឹកដីនៃសម្ព័ន្ធមិត្តរបស់ខ្លួន ។
យោងតាមលោក ពូទីន បានឲ្យដឹងថា ទីក្រុងមូស្គូបានចល័តប្រព័ន្ធមីស៊ីល Iskander ដែលមានសមត្ថភាពនុយក្លេអ៊ែរទៅកាន់ទីក្រុង Minsk ហើយនិងកំពុងជួយសមភាគីបេឡារុសក្នុងការជួយជួសជុលយន្តហោះរបស់ពួកគេឡើងវិញផងដែរ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ អ៊ុយក្រែន ឲ្យសម្ព័ន្ធមិត្តឆ្លងកាត់ “បន្ទាត់ក្រហម” ក្នុងបញ្ហាផ្គត់ផ្គង់អាវុធ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


