ព័ត៌មានអន្ដរជាតិ
រុស្ស៊ី បើកការវាយប្រហារអាកាសទ្រង់ទ្រាយធំលើអ៊ុយក្រែន សម្លាប់ជនស៊ីវិល ២៥នាក់
កាលពីថ្ងៃសុក្រទី២៨ខែមេសា កងកម្លាំងរុស្ស៊ីបានបើកការវាយប្រហារអាកាសធំបំផុតមិនធ្លាប់មានលើប្រទេសអ៊ុយក្រែនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយ ដោយបានសម្លាប់ជនស៊ីវិលចំនួន២៥នាក់។

លោកប្រធានាធិបតី វ្ល៉ាឌីមៀរ ហ្សេលេនស្គី និយាយថា រុស្ស៊ីបានបាញ់មីស៊ីលជាង២០គ្រាប់ ប៉ុន្តែភាគច្រើន ត្រូវកងកម្លាំងរបស់គាត់ ស្ទាក់ចាប់បាន។
ទោះបីជាយ៉ាងណាក៏ដោយ មីស៊ីលមួយគ្រាប់បានវាយប្រហារចំអគារផ្ទះល្វែង នៅកណ្តាលទីក្រុង Uman ហើយមួយគ្រាប់ទៀតបានវាយប្រហារទីក្រុង Dnipro ភាគអាគ្នេយ៍។

រលកនៃការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ី គឺជាលើកដំបូងចាប់តាំងពីដើមខែមីនាមក។ កាលពីរដូវរងា រុស្ស៊ីបានបើកការវាយប្រហារបែបនេះស្ទើរតែរាល់សប្តាហ៍ ប៉ុន្តែបានបន្ថយដៃ នៅពេលនិទាឃរដូវចូលមកដល់។
គួររម្លឹកឡើងវិញថា រុស្ស៊ីបានបើកការវាយលុកអ៊ុយក្រែនកាលពីខែកុម្ភៈឆ្នាំមុន ដោយអះអាងថា រដ្ឋាភិបាលទីក្រុងកៀវបានបង្កការគំរាមកំហែងដល់ទីក្រុងមូស្គូ៕
ប្រែសម្រួល៖ Vann Vann
ចុចអាន៖ លោក ពូទីន ប្រកាសថា រុស្ស៊ី នឹងមិនគោរពច្បាប់ ដែលបង្កើតឡើងដោយនរណាម្នាក់ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ មុន
តើលោក ឌី ពេជ្រ ជាគូស្នេហ៍របស់កញ្ញា ហ៊ិន ច័ន្ទនីរ័ត្ន ជានរណា?
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
បណ្តាញផ្លូវជាតិធំៗ ១៣ ខ្សែ ចាយទុនរយលានដុល្លារ កំពុងសាងសង់គ្រោងបញ្ចប់ប៉ុន្មានឆ្នាំទៀតនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ មុន
មកដល់ពេលនេះ មានប្រទេសចំនួន ១០ ភ្ជាប់ជើងហោះហើរត្រង់មកប្រទេសកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
អាហារចម្លែកលើលោកទាំង ១០ បរទេសឃើញហើយខ្លាចរអា
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំ៖ គម្រោងបុរីម៉ន ដានី ទី២៩ នឹងបើកដំណើរការឡើងវិញ នៅដើមខែធ្នូ
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
ច្បាប់មិនលើកលែងឡើយចំពោះអ្នកដែលថតរឿងអាសអាភាស!
-
ជីវិតកម្សាន្ដ១ សប្តាហ៍ មុន
ទិដ្ឋភាពពិធីស្ដីដណ្ដឹងពិធីការិនី ហ៊ិន ច័ន្ទនីរ័ត្ន និង លោក ឌី ពេជ្រ ពោរពេញដោយស្នាមញញឹម
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
សមត្ថកិច្ច ចាប់ឃាត់ខ្លួនបានហើយ បុរសដែលវាយសត្វឈ្លូសហែលទឹកនៅខេត្តកោះកុង