ព័ត៌មានអន្ដរជាតិ
អាមេរិក ជួយហ្វឹកហ្វឺន និងបំពាក់អាវុធដល់កងទ័ពអ៊ុយក្រែន សម្រាប់ប្រតិបត្តិការនាពេលខាងមុខ
មេទ័ពអាមេរិកលោក Mark Milley បានប្រាប់សារព័ត៌មាន Foreign Affairs កាលពីថ្ងៃអង្គារទី០២ខែឧសភាថា ទីក្រុងវ៉ាស៊ីនតោនបានជួយហ្វឹកហ្វឺន និងបំពាក់អាវុធដល់យោធាអ៊ុយក្រែនសម្រាប់ប្រតិបត្តិការនាពេលខាងមុខ មិនថាវាយលុក ឬការពារនោះទេ ប៉ុន្តែការប្រយុទ្ធគ្នាទំនងជាមិនអាចរកអ្នកឈ្នះពិតប្រាកដបានឡើយក្នុងឆ្នាំ២០២៣នេះ។

នៅពេលសួរថាតើលោករំពឹងអ្វីខ្លះ ពីការវាយបករបស់អ៊ុយក្រែន? លោក Milley បានប្រាប់ Foreign Affairs ថា សហរដ្ឋអាមេរិក និងដៃគូអង្គការណាតូអឺរ៉ុបរបស់ខ្លួន បានជួយអ៊ុយក្រែនក្នុងការបណ្តុះបណ្តាល និងបំពាក់កងពលចំនួន៩ ជាមួយនឹងអាវុធ រថពាសដែក និងគ្រឿងយន្តថ្មីៗ ក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោកបន្តថា ឥឡូវ កងកម្លាំងទីក្រុងកៀវ មានសមត្ថភាពវាយប្រហារ ពួកគេអាចធ្វើប្រតិបត្តិការវាយលុក ហើយពួកគេក៏មានសមត្ថភាពការពារផងដែរ ពោលគឺខ្លាំងជាងឆ្នាំមុន។ ពួកគេមានផែនការ និងមានការសម្របសម្រួលកាន់តែច្រើន។

ស្របពេលជាមួយគ្នានោះ លោក Milley អះអាងថា យោធារុស្ស៊ីបានបាត់បង់ជីវិតរហូតដល់ទៅ២៥ម៉ឺននាក់ ហើយថា កងទ័ព សង្គម និងសេដ្ឋកិច្ចរបស់ទីក្រុងមូស្គូ បានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដោយសារជម្លោះនេះ។
ទោះបីជាយ៉ាងណាក៏ដោយ លោកមិនបញ្ជាក់ពីការស្លាប់និងរបួសនៅខាងអ៊ុយក្រែននោះទេ ខណៈវិមានក្រឹមឡាំងបានសើចចំអកលើការប៉ាន់ស្មាននេះ ដោយអះអាងថា វាគឺជារឿងប្រឌិតទាំងស្រុង៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អាមេរិក បង្ហាញចំនួនទាហានរុស្ស៊ី ដែលស្លាប់និងរបួសនៅទីក្រុង Bakhmut
-
ព័ត៌មានជាតិ៤ ថ្ងៃ មុន
តើធ្វើដូចម្ដេចទើបរៀនភាសាអង់គ្លេស ឆាប់ចេះអាន និយាយ និងសរសេរបានល្អ?
-
ព័ត៌មានជាតិ៥ ថ្ងៃ មុន
លោក គង់ វិបុល ប្តេជ្ញាប្រមូលពន្ធឱ្យគ្រប់ផែនការក្នុងឆ្នាំ ២០២៣ ទោះ ៨ខែមកនេះ ធ្លាក់ចុះ ២១ភាគរយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ មុន
ហេតុផល ៥យ៉ាង ដែលព្រលានយន្តហោះឡាវ មិនមានជើងហោះហើរត្រង់ទៅកាន់អឺរ៉ុប
-
ព័ត៌មានជាតិ៦ ថ្ងៃ មុន
ជាលើកដំបូង កម្ពុជា នាំចេញបង្កងកណ្ដូបរស់ចំនួន៤៥គីឡូក្រាម ទៅកាន់ទីផ្សារចិន
-
សន្តិសុខសង្គម១ សប្តាហ៍ មុន
មន្ត្រីនគរបាលដែលបើករថយន្តបុកស្ត្រីម្នាក់ស្លាប់នៅកោះរាជាស្វាមីស្ត្រីរងគ្រោះ
-
សុខភាព១ សប្តាហ៍ មុន
ភាគច្រើននៃមនុស្សពេញវ័យ សឹងហួសពេលព្យាបាល ព្រោះច្រឡំអាការៈគ្រុនឈាម និងផ្តាសាយ
-
ព័ត៌មានជាតិ៣ ថ្ងៃ មុន
អ្នកឧកញ៉ា គិត ម៉េង នឹងដឹកនាំម្ចាស់ក្រុមហ៊ុនជិត ១០០ អមដំណើរសម្តេច ហ៊ុន ម៉ាណែត ទៅអាមេរិក
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ មុន
ភាសា ១០ប្រទេស ត្រូវបរទេសចាត់ទុកថា ពិបាកសរសេរនិងរៀនបំផុតលើពិភពលោក