Connect with us

ព័ត៌មានអន្ដរជាតិ

ចិន ឲ្យបន្តប្រុងប្រយ័ត្ន ទោះ WHO ប្រកាសថា កូវីដ១៩ លែងជាគ្រោះអាសន្នពិភពលោក

បានផុស

នៅ

មន្ត្រីសុខាភិបាលចិនកំពូលមួយរូបបាននិយាយថា ថ្វីបើអង្គការសុខភាពពិភពលោក (WHO) បានប្រកាសបញ្ចប់គ្រោះអាសន្នជាសកលសម្រាប់ជំងឺកូវីដ១៩ក៏ដោយ ប៉ុន្តែវីរុសនេះនៅតែបង្កគ្រោះថ្នាក់ ហើយប្រទេសចិននឹងបន្តតាមដានវា ថែមទាំងបង្កើនការចាក់វ៉ាក់សាំងក្នុងចំណោមក្រុមមនុស្សដែលមានហានិភ័យខ្ពស់ផងដែរ។

(រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

WHO បានបញ្ចប់ស្ថានភាពអាសន្នកម្រិតខ្ពស់បំផុតរបស់ខ្លួនសម្រាប់ជំងឺកូវីដ១៩ កាលពីថ្ងៃសុក្រទី៥ខែឧសភា ពោលគឺជាងបីឆ្នាំបន្ទាប់ពីការប្រកាសអាសន្ន ដោយនិយាយថា ប្រទេសនានាគួរតែគ្រប់គ្រងវីរុសនេះ រួមជាមួយនឹងជំងឺឆ្លងផ្សេងៗទៀត។

ទោះបីជាយ៉ាងណាក៏ដោយ លោក Liang Wannian ប្រធានក្រុមអ្នកជំនាញឆ្លើយតបនឹងជំងឺកូវីដ១៩របស់ប្រទេសចិន ក្រោមគណៈកម្មាធិការសុខភាពជាតិ បាននិយាយនៅក្នុងបទសម្ភាសជាមួយទូរទស្សន៍រដ្ឋ CCTV ផ្សាយ​នៅ​ថ្ងៃ​សៅរ៍ទី៦ខែឧសភាថា ការបញ្ចប់គ្រាអាសន្ននេះមិនមែនមានន័យថា ជំងឺកូវីដ១៩នឹងរលាយបាត់នោះទេ ប៉ុន្តែឥទ្ធិពលរបស់វាអាចត្រូវបានគ្រប់គ្រងយ៉ាងមានប្រសិទ្ធភាព។

លោក Liang Wannian (រូបថត៖ China Daily)

យោងតាមលោក Liang, ប្រទេសចិននឹងបន្តតាមដានការបំប្លែងរបស់វីរុស ពង្រឹងការចាក់វ៉ាក់សាំងក្នុងចំណោមក្រុមដែលមានហានិភ័យខ្ពស់ និងក្រុមសំខាន់ៗ ហើយសម្លឹងទៅរកការកែលម្អសមត្ថភាពព្យាបាលជំងឺកូវីដ១៩។

គួរបញ្ជាក់ថា ចិនបានប្រកាន់ខ្ជាប់នូវការរឹតត្បិតចំពោះជំងឺកូវីដ១៩ជាយូរមកហើយ ទោះប្រទេសភាគច្រើនលើពិភពលោក បានចាប់ផ្តើមរស់នៅជាមួយវីរុស ប៉ុន្តែរដ្ឋាភិបាលទីក្រុងប៉េកាំង បានចាប់ផ្តើមបោះបង់ចោលនូវគោលនយោបាយរឹតបន្តឹងរបស់ខ្លួននាចុងឆ្នាំ២០២២។

កាលពីខែកុម្ភៈ មេដឹកនាំកំពូលរបស់ចិនបានប្រកាសជ័យជម្នះលើជំងឺកូវីដ១៩ និងបានអះអាងពីអត្រាអ្នកស្លាប់ទាបបំផុត បើធៀបនឹងប្រទេសផ្សេងលើពិភពលោក៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ ចិន ជំរុញឲ្យ WHO ទៅស៊ើបរកប្រភពដើម កូវីដ នៅ អាមេរិក វិញម្តង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១២ ម៉ោង មុន

ពីប្រទេសចិន​ ប្រមុខដឹកនាំកម្ពុជាផ្ញើសារ​ដល់ជនរួមជាតិ ក្រោយ​រមណីយដ្ឋានប្រាសាទកោះកេរ​ដាក់បញ្ចូលក្នុង​បញ្ជី​បេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅ រុស្ស៊ី ហើយត្រលប់ទៅ កូរ៉េខាងជើង វិញមិនមែនដោយដៃទទេ (មានវីដេអូ)

ព័ត៌មានជាតិ១២ ម៉ោង មុន

​ប្រកាសផ្លូវការ​មុននេះ​! ទីបំផុត​​រមណីយដ្ឋានកោះកេរត្រូវ​បាន​ដាក់បញ្ចូល​ជា​សម្បត្តិបេតិកភណ្ឌពិភពលោក

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

លោក ពូទីន ថា រុស្ស៊ី មិនចាំបាច់ត្រូវការទាហានស៊ីឈ្នួលបរទេសមកប្រយុទ្ធ​លើសមរភូមិឡើយ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ម្ចាស់ហាងនំប៉័ងសាច់នៅ វៀតណាម ជួបវិបត្តិផ្លូវចិត្ត ក្រោយភ្ញៀវពុលអាហារជាង ១០០ នាក់

Sokha Hotels

ព័ត៌មានពេញនិយម