ព័ត៌មានអន្ដរជាតិ
រុស្ស៊ី និងអ៊ុយក្រែន ប្រារព្ធទិវាជ័យជម្នះក្នុងស្ថានភាពខុសពីអតីតកាល
កន្លងមកជនជាតិរុស្សី និងអ៊ុយក្រែនធ្លាប់ប្រារព្ធពិធីជ័យជម្នះលើពួកណាស៊ីអាល្លឺម៉ង់រួមគ្នានៅក្នុង “ទិវាជ័យជម្នះ ៩ ឧសភា” ប៉ុន្តែកាលពីថ្ងៃអង្គារ ប្រទេសទាំងពីរបានរៀបចំទិវានេះនៅក្នុងវិធីផ្សេងៗគ្នា ខុសកាលពីអតីតកាល ។
ប្រជាជនរុស្ស៊ីចាត់ទុកទិវាជ័យជម្នះ ជាថ្ងៃបុណ្យសាសនាដ៏សំខាន់បំផុតរបស់ពួកគេ ហើយមនុស្សជាច្រើនក៏បានចេញទៅកាន់ទីតាំងនៃក្បួនដង្ហែយោធានៅទីលានក្រហមផងដែរ ។
ប៉ុន្តែសម្រាប់ឆ្នាំនេះ ការរៀបចំទិវាជ័យជម្នះនៅទីក្រុងមូស្គូ និងក្នុងទីក្រុងផ្សេងទៀត បានកាត់បន្ថយការប្រារព្ធ និងលុបចោលពិធីមួយចំនួន ដោយសារតែមានការព្រួយបារម្ភអំពីសន្តិសុខ ក្រោយការវាយប្រហារដោយយន្តហោះដ្រូនមកលើវិមានក្រឹមឡាំង ។
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានឆ្លៀតឱកាសនោះនិយាយការពារអ្វីដែលលោកហៅថា “ប្រតិបត្តិការយោធាពិសេស” ហើយបានបង្ហាញពីភាពត្រឹមត្រូវនៃសង្គ្រាមលុកលុយរបស់លោកទៅលើអ៊ុយក្រែនផងដែរ ។ ទោះយ៉ាងណា លោក ពូទីន បានលើកឡើងថា “សព្វថ្ងៃនេះ អរិយធម៌គឺជាចំណុចរបត់ដ៏សំខាន់ម្ដងទៀត ហើយសង្គ្រាមពិតប្រាកដមួយបានផ្ទុះឡើងម្តងទៀតប្រឆាំងនឹងមាតុភូមិរបស់យើង” ។
ដោយឡែក ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រារព្ធទិវាជ័យជម្នះ ដោយការស្វាគមន៍ប្រធានគណៈកម្មការអឺរ៉ុបលោកស្រី Ursula von der Leyen ដែលបានដំណើរទស្សនកិច្ចទៅកាន់ទីក្រុងកៀវ ។ លោក ហ្សេលេនស្គី បាននិយាយថា ចាប់ពីពេលនេះតទៅ ប្រជាជនអ៊ុយក្រែនរបស់លោក នឹងផ្តល់កិត្តិយសដល់ប្រជាជនអឺរ៉ុបផ្សេងទៀតសម្រាប់ការគាំទ្ររបស់ពួកគេចំពោះអ្វីដែលហៅថា “ទិវាអឺរ៉ុប” ។
ស្របពេលជាមួយគ្នានេះ លោក ហ្សេលេនស្គី បានអះអាងថា វាគឺដល់ពេលហើយដើម្បីបើកការពិភាក្សាអំពីសមាជិកភាពរបស់អ៊ុយក្រែននៅក្នុងសហភាពអឺរ៉ុប ខណៈមេដឹកនាំនៃប្លុកនេះបានដាក់ប្រទេសរបស់គាត់នៅលើផ្លូវសម្រាប់សមាជិកភាពមួយនេះយូរយារណាស់មកហើយ ប៉ុន្តែពួកគេមិនទាន់ចាប់ផ្តើមការចរចាណាមួយនៅឡើយទេ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


