ព័ត៌មានអន្ដរជាតិ
លោក Zelensky ថា រុស្ស៊ី នឹងចាញ់សង្គ្រាមដូចពួកណាស៊ី
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានអះអាង ក្នុងអំឡុងពេលថ្លែងសុន្ទរកថារំលឹកដល់ការបញ្ចប់សង្គ្រាមលោកលើកទី២ កាលពីថ្ងៃចន្ទថា កងកម្លាំងរុស្ស៊ីនឹងត្រូវកម្ចាត់នៅក្នុងទឹកដីអ៊ុយក្រែន ដូចពួកណាស៊ីអាល្លឺម៉ង់ត្រូវកម្ទេចក្នុងឆ្នាំ ១៩៤៥ ។

លោក Zelensky បាននិយាយនៅក្នុងវីដេអូមួយនៅឯវិមានអនុស្សាវរីយ៍នៃសង្គ្រាមលោកលើកទី ២ ក្នុងទីក្រុងកៀវថា “អំពើអាក្រក់ចាស់ៗទាំងអស់ដែលរុស្ស៊ីកំពុងនាំយកមកវិញក្នុងសម័យទំនើបនេះ នឹងត្រូវបានកម្ចាត់ចោល ដូចដែលពួកណាស៊ីសត្រូវបានកម្ចាត់ចោលដូចគ្នា” ។
ប្រធានាធិបតីអ៊ុយក្រែនរូបនេះ បាននិយាយនៅក្នុងខួបនៃការចុះចាញ់របស់ពួកណាស៊ីអាល្លឺម៉ង់ចំពោះកងកម្លាំងសម្ព័ន្ធមិត្តកាលពីថ្ងៃទី៨ ខែឧសភា ឆ្នាំ១៩៤៥ និងជាទិវាជ័យជម្នះនៅអឺរ៉ុបថា “មិនខុសគ្នានូវអ្វីដែលយើងបានបំផ្លាញអំពើអាក្រក់នៅពេលមុននោះទេ ឥឡូវនេះយើងក៏កំពុងបំផ្លាញអំពើអាក្រក់ដូចគ្នានេះផងដែរ” ។

គួរបញ្ជាក់ថា សុន្ទរកថារបស់លោក Zelensky ដែលបានកត់ត្រានៅឯពិធីរំលឹកសង្រ្គាមលោកក្នុងទីក្រុងកៀវកើតមានឡើងមួយថ្ងៃប៉ុណ្ណោះ មុនទិវាជ័យជម្នះនៅទីក្រុងមូស្គូ ដែលក៏នឹងមានក្បួនដង្ហែរបស់កងទ័ពឆ្លងកាត់ទីលានក្រហម ជាមួយនឹងការពង្រឹងសន្តិសុខយ៉ាងខ្លាំងក្លាផងដែរ ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ The Moscow Times
ចុចអាន ៖ អតីតរដ្ឋមន្ត្រីការបរទេស អាមេរិក ព្យាករណ៍ពីកិច្ចចរចាសន្តិភាពនៅ អ៊ុយក្រែន
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


