ព័ត៌មានអន្ដរជាតិ
រោងចក្រផលិតប្រអប់ស្នោដ៏ធំនៅប្រទេសថៃ ត្រូវភ្លើងឆេះរបួសកម្មករច្រើននាក់
រោងចក្រផលិតរបស់ប្រើប្រាស់ដែលធ្វើអំពីស្នោដ៏ធំនៅក្នុងប្រទេសថៃ ត្រូវបានអគ្គិភ័យលេបត្របាក់ទាំងស្រុង ស្របពេលដែលអាកាសធាតុនៅក្នុងប្រទេសថៃកំពុងហក់ឡើងខ្លាំង ព្រមទាំងបង្កអោយកម្មករជាច្រើននាក់រងរបួស។

ហេតុការណ៍នេះបានកើតឡើងកាលពីរសៀលថ្ងៃទី៩ ខែឧសភា ឆ្នាំ២០២៣ នៅក្នុងតំបន់ឧស្សាហកម្ម (និគមរោចន៍) ស្ថិតក្នុងខេត្តអយុធ្យា ដែលរោងចក្រដ៏ធំនេះ គឺផលិតឧបករណ៍ប្រើប្រាស់ដែលធ្វើឡើងអំពីស្នោគ្រប់ប្រភេទ។

យោងតាមការផ្សាយរបស់ទូរទស្សន៍ប៉ុស្តិលេខ៨ របស់ថៃ បានបញ្ជាក់ថា ការឆាបឆេះរោងចក្រដ៏ធំនេះបានធ្វើអោយកម្មករក្នុងរោងចក្រជាច្រើននាក់រងរបួស ឯការផ្តើមអគ្គិភ័យនេះក៏មិនទាន់ដឹងពីមូលហេតុ ហើយក៏មិនទាន់ដឹងអំពីទំហំនៃការខូចខាតនៅឡើយ ដោយបច្ចុប្បន្នសមត្ថកិច្ចជំនាញកំពុងធ្វើការស្រាវជ្រាវ៕
អត្ថបទ៖ សោ និយមរ័ត្ន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


