ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី៖ មីយ៉ាន់ម៉ា មិនបានធ្វើអ្វីរីកចម្រើនលើផែនការសន្តិភាពទេ, អាស៊ានត្រូវតែរួបរួម
ប្រធានាធិបតីឥណ្ឌូណេស៊ី បាននិយាយនៅថ្ងៃព្រហស្បតិ៍ទី១១ខែឧសភាថា យោធាដែលកំពុងកាន់អំណាចរបស់ប្រទេសមីយ៉ាន់ម៉ា មិនបានធ្វើឲ្យមានការរីកចម្រើនគួរឲ្យកត់សម្គាល់លើការអនុវត្តផែនការសន្តិភាពដែលបានព្រមព្រៀងជាមួយអាស៊ានកាលពី២ឆ្នាំមុនទេ ហើយប្លុកនេះត្រូវតែបង្ហាញពីការរួបរួម ដើម្បីដោះស្រាយវិបត្តិដែលកំពុងញាំញី។

លោក Joko Widodo ដែលជាប្រធានអាស៊ានឆ្នាំនេះ បាននិយាយនៅថ្ងៃទីពីរនៃកិច្ចប្រជុំកំពូលក្នុងទីក្រុង Labuan Bajo ថា “ខ្ញុំសូមនិយាយដោយស្មោះ ចំពោះការអនុវត្តកុងសង់ស៊ីសទាំង៥ចំណុច មិនទាន់មានការរីកចម្រើនគួរឲ្យកត់សម្គាល់អ្វីនោះទេ។ ដូច្នេះការរួបរួមអាស៊ាន ត្រូវបានទាមទារក្នុងការសម្រេចចិត្តលើជំហានបន្ទាប់”។
ស្របពេលជាមួយគ្នានោះ លោកប្រធានាធិបតី បានអំពាវនាវដល់សមាជិកទាំង១០ ឲ្យរៀបចំផែនការឆ្ពោះទៅមុខដើម្បីកាត់បន្ថយអំពើហិង្សាដែលកំពុងកើនឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីកងទ័ពបានផ្តួលរំលំរដ្ឋាភិបាលដែលដឹកនាំដោយម្ចាស់ពានរង្វាន់ណូបែលសន្តិភាពលោកស្រី អ៊ុងសាន ស៊ូជី ក្នុងឆ្នាំ២០២១។
រដ្ឋប្រហារនោះ បានបង្កឲ្យមានការតវ៉ារីករាលដាល ហើយកងទ័ពបានប្រយុទ្ធជាមួយក្រុមបះបោរជនជាតិភាគតិច និងសម្ព័ន្ធមិត្តដែលគាំទ្រលទ្ធិប្រជាធិបតេយ្យ។
ក្នុងនាមជាប្រធានអាស៊ាន ប្រទេសឥណ្ឌូណេស៊ីបានពិភាក្សាជាមួយភាគីទាំងអស់នារយៈពេលប៉ុន្មានខែថ្មីៗនេះ ក្នុងក្តីសង្ឃឹមធ្វើឲ្យកិច្ចចរចាដំណើរការទៅមុខ។ ហើយកាលពីខែមុន អាស៊ាន បានថ្កោលទោសយោធាមីយ៉ាន់ម៉ា ចំពោះការវាយប្រហារអាកាស និងជាការវាយប្រហារសាហាវបំផុត ដែលបានសម្លាប់មនុស្សយ៉ាងតិច១០០នាក់ ប៉ុន្តែយោធានិយាយថា ខ្លួនកំពុងប្រយុទ្ធជាមួយ ភេរវករ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ CNA
ចុចអាន៖ ទីម័រខាងកើត ចាត់ទុកការចូលរួមកិច្ចប្រជុំកំពូល អាស៊ាន នៅ ឥណ្ឌូណេស៊ី ជាពេលវេលាប្រវត្តិសាស្ត្រ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


