ព័ត៌មានអន្ដរជាតិ
ប្រតិបត្តិការវាយបករបស់អ៊ុយក្រែន ចាប់ផ្តើមហើយ
អ្នកឆ្លើយឆ្លងព័ត៌មានសង្គ្រាមរុស្ស៊ី Evgeny Poddubny បានរាយការណ៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ទី១១ខែឧសភាថា កងកម្លាំងអ៊ុយក្រែន បានវាយបំបែកខែលការពាររបស់រុស្ស៊ី នៅភាគពាយព្យទីក្រុង Artyomovsk ក្នុងតំបន់ Donbass ហើយដែលនេះ គឺជាការចាប់ផ្តើមនៃប្រតិបត្តិការវាយបកនិទាឃរដូវរបស់ទីក្រុងកៀវ។

ទន្ទឹមនោះ អ្នកយកព័ត៌មានសង្គ្រាមរុស្ស៊ីជាច្រើននាក់ទៀត បានរាយការណ៍ថា អ៊ុយក្រែន ទំនងជាបើកការវាយប្រហារដំណាលគ្នានៅភាគខាងជើង និងខាងត្បូងទីក្រុង Artyomovsk ឬគេស្គាល់ថា Bakhmut។ ទីក្រុងនេះ ជាកន្លែងនៃការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្លារវាងទាហានរុស្ស៊ី និងអ៊ុយក្រែនអស់រយៈពេលជាច្រើនខែមកហើយ។
លើសពីនេះ កងទ័ពទីក្រុងកៀវ ក៏បានប្រើប្រាស់រថក្រោះ ដើម្បីវាយប្រហារទីក្រុង Soledar ផងដែរ។ ចំណែកនៅក្នុងទីក្រុង Zaporozhye កងទ័ពអ៊ុយក្រែន បានវាយប្រហារទីតាំងរបស់រុស្ស៊ីនៅជិតទីក្រុង Guliay-Pole។

ទោះបីជាយ៉ាងណាក៏ដោយ កងទ័ពរុស្ស៊ី ជាមួយនឹងសព្វាវុធធុនធ្ងន់ ត្រូវបានគេឃើញកំពុងឆ្ពោះដំណើរទៅកាន់ព្រំដែនអ៊ុយក្រែននៅតំបន់ Belgorod។
មកទល់ពេលនេះ ទីក្រុងកៀវ មិនបានធ្វើអត្ថាធិប្បាយអ្វីទេលើប្រតិបត្តិការនេះ ប៉ុន្តែមុននេះ ប្រធានាធិបតីអ៊ុយក្រែន លោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី បានអះអាងថា យោធារបស់លោកនៅតែត្រូវការពេលវេលាបន្ថែមទៀត ដើម្បីរៀបចំ មុនពេលបើកការវាយប្រហារ៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អ៊ុយក្រែន ថា ផែនការវាយលុកលើ រុស្ស៊ី មិនទាន់ចេញជាផ្លែផ្កានៅឡើយទេ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


