ព័ត៌មានអន្ដរជាតិ
លោកស្រី Clinton ព្រមានថា បើ Trump ជាប់ឆ្នោត អ៊ុយក្រែន នឹងចប់
អតីតបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ លោកស្រី Hillary Clinton បានព្រមានកាលពីថ្ងៃអាទិត្យទី២១ខែឧសភាថា ប្រសិនបើអតីតប្រធានាធិបតីអាមេរិក លោក Donald Trump ជាប់ឆ្នោតជាថ្មីនៅឆ្នាំ២០២៤មែន វានឹងក្លាយជាការដួលរលំទាំងអ៊ុយក្រែន និងលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិក។

ថ្លែងទៅកាន់កាសែត Financial Times លោកស្រី Clinton ដែលបម្រើការជារដ្ឋមន្ត្រីការបរទេសក្រោមការដឹកនាំរបស់លោក Barack Obama និងចាញ់លោក Trump ក្នុងការបោះឆ្នោតឆ្នាំ២០១៦ បាននិយាយថា លោកស្រីមិនជឿថា អតីតគូប្រជែងរបស់ខ្លួន នឹងទទួលបានជោគជ័យនោះទេ។
ទោះបីជាយ៉ាងណាក៏ដោយ លោកស្រីអះអាងថា ប្រសិនបើលោក Trump ឈ្នះនៅឆ្នាំ២០២៤ វានឹងក្លាយជាទីបញ្ចប់ នៃលទ្ធិប្រជាធិបតេយ្យនៅសហរដ្ឋអាមេរិកនិង ជាទីបញ្ចប់នៃប្រទេសអ៊ុយក្រែន ព្រោះគាត់នឹងដកប្រទេសនេះ ចេញពីអង្គការណាតូ។
លោកស្រី Clinton បន្តថា ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ជឿជាក់ថា លោក Trump នឹងធ្វើដូច្នេះ ប្រសិនបើគាត់ឈ្នះឆ្នោតកាលពីឆ្នាំ២០២០។ លោក Trump គឺជាអំណោយ ដែលផ្តល់ឲ្យមេដឹកនាំចិន Xi Jinping និង Putin។ លោក Trump ច្បាស់ជានឹងធ្វើអ្វីដែលលោក Putin ចង់បាន នៅអង្គការណាតូ។
គួរបញ្ជាក់ជាថ្មី លោក Trump ដែលបានប្រកាសកាលពីខែវិច្ឆិកាឆ្នាំមុនថាលោកនឹងឈរឈ្មោះម្តងទៀតនៅឆ្នាំ២០២៤ បានរិះគន់វិធីសាស្រ្តរបស់លោក Biden ចំពោះជម្លោះអ៊ុយក្រែន។ កាលពីខែមករា លោកអះអាងថា ប្រធានាធិបតីសព្វថ្ងៃ កំពុងជំរុញយើងឲ្យធ្លាក់ចូលទៅក្នុងអ្វី ដែលអាចកើតសង្គ្រាមលោកលើកទី៣ ក្នុងពេលឆាប់ៗនេះ។
លើសពីនេះ លោក Trump បានហៅខ្លួនឯងថាជាបេក្ខជនតែម្នាក់គត់ ដែលអាចបញ្ឈប់សហរដ្ឋអាមេរិក ពីការធ្លាក់ចូលទៅក្នុងជម្លោះជាសកល ដោយសន្យាថា គាត់នឹងដោះស្រាយជម្លោះនៅអ៊ុយក្រែនយ៉ាងឆាប់រហ័ស ប្រសិនបើជាប់ឆ្នោត៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ អតីតជំនួយការលោក Trump ត្រូវជាប់ពន្ធនាគារ ពីបទមើលងាយសភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


