ព័ត៌មានអន្ដរជាតិ
មន្ទីរបញ្ចកោណ លាតត្រដាង តម្លៃជំនួយយោធាដែលផ្តល់ទៅឲ្យ អ៊ុយក្រែន
រដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិក លោក Lloyd Austin បានលាតត្រដាងថា ក្រុមទំនាក់ទំនងការពារជាតិអ៊ុយក្រែន បានសន្យាផ្តល់ជំនួយយោធាក្នុងទំហំទឹកប្រាក់ជិត៦៥ពាន់លានដុល្លារ ដើម្បីគាំទ្រទីក្រុងកៀវ ក្នុងជម្លោះដែលកំពុងបន្តជាមួយទីក្រុងមូស្គូ។

ប្រមុខមន្ទីរបញ្ចកោណ បានលាតត្រដាងបែបនេះ ក្នុងអំឡុងកិច្ចប្រជុំលើកទី១២នៃក្រុមដែលត្រូវបានគេដឹងថា មានការចូលរួមពីសំណាក់ សមាជិកអង្គការណាតូចំនួន៣១ ព្រមទាំងប្រទេសដែលមិនចូលបក្សសម្ព័ន្ធ មួយចំនួនតូចផងដែរ។
លោកនិយាយថា “ទីក្រុងវ៉ាស៊ីនតោន ប្តេជ្ញាចិត្តឈរជាមួយអ៊ុយក្រែន សម្រាប់រយៈពេលវេលាដ៏វែងឆ្ងាយ។ សរុបមក ក្រុមទំនាក់ទំនង បានផ្តល់ជំនួយសន្តិសុខជិត ៦៥ពាន់លានដុល្លារ។ ហើយកាលពីសប្តាហ៍មុន ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ចូ បៃដិន បានប្រកាសថា ទីក្រុងវ៉ាស៊ីនតោន នឹងគាំទ្រកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង ដើម្បីបណ្តុះបណ្តាលភីឡុតអ៊ុយក្រែន ឲ្យធ្វើប្រតិបត្តិការយន្តហោះជំនាន់ទី៤ រួមទាំងយន្តហោះ F-16 ផងដែរ។ យើងសង្ឃឹមថា ការបណ្តុះបណ្តាលនេះនឹងចាប់ផ្តើមនៅប៉ុន្មានសប្តាហ៍ខាងមុខ”។

លោកបន្តថា ក្រៅពីការផ្គត់ផ្គង់យន្តហោះចម្បាំងទំនើបដល់ទីក្រុងកៀវ ពេលនេះ សហរដ្ឋអាមេរិកកំពុងផ្តោតលើការផ្តល់ឲ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស និងគ្រាប់រំសេវបន្ថែមទៀតផង។ លោកអះអាងថា ខែលការពារដែនអាកាស គឺមានសារសំខាន់ណាស់ សម្រាប់ការពារផ្ទៃមេឃអ៊ុយក្រែន និងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលពីការវាយលុករបស់រុស្ស៊ី។
ទោះបីជាយ៉ាងណាក៏ដោយ ទីក្រុងមូស្គូ បានគូសបញ្ជាក់ម្តងហើយម្តងទៀតថា ខ្លួនបាននិងកំពុងកំណត់គោលដៅលើជំនួយសព្វាវុធទាំងឡាយណា ដែលលោកខាងលិចបញ្ជូនទៅឲ្យអ៊ុយក្រែន៕
ប្រែសម្រួល៖ Vann Vann
ប្រភព៖ RT
ចុចអាន៖ មន្ទីរបញ្ចកោណ ថា ឯកសារ លេច ធ្លាយ គឺ ហានិភ័យ ធ្ងន់ធ្ងរចំពោះ សហរដ្ឋអាមេរិក
-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


