ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុន ឥណ្ឌា គ្រោងចំណាយ ៣ ពាន់លានដុល្លារ វិនិយោគនៅ វៀតណាម
រដ្ឋាភិបាលវៀតណាមបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីពេលថ្មីៗនេះថា ក្រុមហ៊ុន Adani Group របស់ឥណ្ឌា កំពុងស្វែងរកលទ្ធភាពក្នុងការវិនិយោគរហូតដល់ ៣ ពាន់លានដុល្លារនៅក្នុងកំពង់ផែសមុទ្រ និងគម្រោងថាមពលកកើតឡើងវិញនៅក្នុងប្រទេសវៀតណាម ។

សេចក្តីថ្លែងការណ៍នេះបានធ្វើឡើង បន្ទាប់ពីកិច្ចប្រជុំនៅទីក្រុងហាណូយរវាងនាយករដ្ឋមន្រ្តីវៀតណាមលោក Pham Minh Chinh និងលោក Karan Adani នាយកប្រតិបត្តិនៃគម្រោងកំពង់ផែ និងតំបន់សេដ្ឋកិច្ចពិសេស របស់ក្រុមហ៊ុន Adani Group ។
នាយករដ្ឋមន្ត្រីវៀតណាម និយាយថា វៀតណាមមានឆន្ទៈក្នុងការបង្កើតលក្ខខណ្ឌអំណោយផលបន្ថែមទៀតសម្រាប់ក្រុមហ៊ុនធំៗរបស់ឥណ្ឌា រួមទាំងក្រុមហ៊ុន Adani Group ក្នុងការវិនិយោគ និងធ្វើអាជីវកម្មនៅក្នុងប្រទេស ។

លោកបន្តថា វៀតណាមស្វាគមន៍ចំពោះការវិនិយោគដំបូងរបស់ក្រុមហ៊ុន Adani Group នៅកំពង់ផែ Lien Chieu កណ្តាលទីក្រុង Da Nang ។ ដោយឡែកចំពោះនាយកប្រតិបត្តិក្រុមហ៊ុន Adani Group បានប្រាប់វៀតណាមវិញថា ឆាប់ៗនេះក្រុមហ៊ុននឹងធ្វើការជាមួយដៃគូ និងអ្នកពាក់ព័ន្ធវៀតណាមផ្សេងទៀត លើគម្រោងវិនិយោគជាក់លាក់ក្នុងប្រទេស ហើយការវិនិយោគ នឹងអាចឈានដល់ ១០ ពាន់លានដុល្លារក្នុងរយៈពេលវែង ៕
ប្រែសម្រួល ៖ នាង រតនៈ
ប្រភព ៖ Tuoi Tre
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


