Connect with us

ព័ត៌មានអន្ដរជាតិ

ក្រុមហ៊ុនហិរញ្ញវត្ថុ អាមេរិក JPMorgan បិទសាខាចំនួន ២១ របស់ធនាគារ First Republic

បានផុស

នៅ

ក្រុមហ៊ុនសេវាកម្មហិរញ្ញវត្ថុរបស់អាមេរិក JPMorgan Chase ដែលបានកាន់កាប់ទ្រព្យសម្បត្តិរបស់ធនាគារ​ First Republish នឹងបិទសាខានៃធនាគារមួយនេះចំនួន ២១ ក្នុងចំណោមសាខាចំនួន ៨៤ នៅចុងឆ្នាំ​នេះ ។

ក្រុមហ៊ុន JPMorgan បាននិយាយថា ដោយសារទីតាំងទាំងនេះមានបរិមាណប្រតិបត្តិការទាប ហើយជាទូទៅស្ថិតនៅក្នុងកិច្ចសន្យារយៈពេលខ្លីជាមួយការិយាល័យធនាគារ First Republic ដូច្នេះខាងក្រុមហ៊ុនបានសម្រេចចិត្តបិទ ប៉ុន្តែទោះជាយ៉ាងណា អតិថិជនក៏នឹងបន្តទទួលបានសេវាកម្មកម្រិតដូចគ្នាដោយរលូនដដែរ ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ អ្នកនាំពាក្យក្រុមហ៊ុន JPMorgan បានប្រាប់សារព័ត៌មាន CNN ថា បុគ្គលិកចំនួន ១០០ នាក់នៅក្នុងសាខាដែលកំពុងបិទ នឹងត្រូវផ្លាស់ប្ដូរការងាររយៈពេល ៦ ខែ ។

បន្ថែមពីនេះ និយោជិតទាំងនោះ នឹងមានសិទ្ធិដាក់ពាក្យសុំការងារនៅធនាគារដែលនៅបើកដំណើរប្រហែល ១៣,០០០ កន្លែង ហើយប្រសិនបើពួកគេមិនស្វែងរកការងារជាមួយក្រុមហ៊ុន JPMorgan ទេនោះ ធនាគារក៏នឹងជួយពួកគេស្វែងរកការងារនៅកន្លែងផ្សេងផងដែរ ។

គួរបញ្ជាក់ថា ក្រុមហ៊ុន JPMorgan បានព្រមព្រៀងទិញទ្រព្យសម្បត្តិភាគច្រើនរបស់ធនាគារ First Republic បន្ទាប់ពីធនាគារដែលមានមូលដ្ឋាននៅទីក្រុង San Francisco មួយនេះត្រូវបានរឹបអូសដោយរដ្ឋាភិបាល ខណៈការបរាជ័យរបស់ធនាគារ First Republic នេះដែរ ក៏បានបង្ហាញឲ្យឃើញពីការបរាជ័យផ្នែកធនាគារដ៏ធំបំផុតទីពីរនៅក្នុងប្រវត្តិសាស្ត្រអាមេរិក ហើយបានកើតឡើងតែប៉ុន្មានសប្តាហ៍ប៉ុណ្ណោះ បន្ទាប់ពីការដួលរលំនៃធនាគារ Silicon Valley និង Signature Bank ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព៖ CNN

ចុចអាន៖ បេឡារុស ថា លោកខាងលិច កំពុងរៀបចំធ្វើរដ្ឋប្រហារក្នុងប្រទេសសម្ព័ន្ធមិត្ត រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
កីឡា៦ នាទីutes មុន

លោក​ ណុះ ស្លេះ បន្ត​ជាប់​ជា​ប្រធាន​សហព័ន្ធ​ម៉ូតូ​ទឹក​កម្ពុជា​ អាណត្តិ​ថ្មី​ ឆ្នាំ​២០២៥​

ព័ត៌មានជាតិ១៤ នាទីutes មុន

រឿងចម្លែក ខោអាវរបស់ស្រ្តីជនជាតិដើមភាគតិចក្នុងភូមិមួយនៅខេត្តរតនគិរី បាត់ដោយមិនដឹងមូលហេតុ

ព័ត៌មានជាតិ២៣ នាទីutes មុន

អភិបាលខេត្តបាត់ដំបង ណែនាំឱ្យមេឃុំ រឹតបន្តឹងលើការគ្រប់គ្រងដីចំណីផ្លូវ ដើម្បីរក្សាសុវត្ថិភាពជូនប្រជាពលរដ្ឋ

កីឡា២៩ នាទីutes មុន

ស្ថិតិ​ក្រុម​ទាំង​៣​ ត្រូវ​​ប៉ះ កម្ពុជា​ វគ្គ​ជម្រុះ​ក្នុងពូល​ពាន​ AFC U23 Asian Cup នៅ​ភ្នំពេញ

ព័ត៌មានជាតិ៣១ នាទីutes មុន

គិត ម៉េង៖កម្ពុជាត្រៀមខ្លួនជាស្រេចដើម្បីទទួលបានការផ្លាស់ប្តូរថ្មីនៃការធ្វើពិពិធកម្មមូលដ្ឋានផលិតកម្មតំបន់ និងសកល ​

Sokha Hotels

ព័ត៌មានពេញនិយម