ព័ត៌មានអន្ដរជាតិ
លោក ហ្សេលេនស្គី ៖ តាមពិតទៅ រុស្ស៊ី ដឹងខ្លួនហើយថានឹងចាញ់សង្គ្រាម អ៊ុយក្រែន
ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀរ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃពុធថា តាមពិតទៅរុស្ស៊ីយល់ច្បាស់ហើយថា ពួកគេនឹងចាញ់សង្រ្គាមជាមួយអ៊ុយក្រែន បន្ទាប់ពីការបំផ្លាញទំនប់ Kakhovka ។

លោក ហ្សេលេនស្គី បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយកាសែតអាល្លឺម៉ង់ Bild ថា “រុស្ស៊ីបានធ្វើការបំផ្លាញទំនប់ Kakhovka ដោយសារពួកគេខ្លាចយើងនឹងចាប់ផ្តើមបើកការវាយលុកក្នុងទិសដៅនៃទីក្រុង Kherson ជាពិសេសពួកគេធ្វើបែបនេះ ដើម្បីឲ្យអ៊ុយក្រែនកាន់តែពិបាកក្នុងការរំដោះទឹកដីរបស់យើង ព្រោះរុស្ស៊ីដឹងច្បាស់ទៅហើយថា ពួកគេនឹងចាញ់សមរភូមិមួយនេះ” ។
ទោះយ៉ាងណាក៏ដោយ ប្រធានាធិបតីអ៊ុយក្រែនរូបនេះបានទទួលស្គាល់ថា ការបំផ្លិចបំផ្លាញទំនប់វារីអគ្គិសនីមួយនេះ ក៏នឹងធ្វើឲ្យប៉ះពាល់ដល់ប្រតិបត្តិការវាយលុកដែលរង់ចាំជាយូរមកហើយរបស់អ៊ុយក្រែនទៅលើរុស្ស៊ីផងដែរ ព្រោះបញ្ហាទឹកជន់លិច គឺមិនងាយស្រួលសម្រាប់កងកម្លាំងអ៊ុយក្រែនឡើយ ។

លោក ហ្សេលេនស្គី បញ្ជាក់ថា “អ្វីដែលកំពុងកើតឡើងនៅពេលនេះ គឺជាសោកនាដកម្ម ជាគ្រោះមហន្តរាយបរិស្ថាន និងមនុស្សជាតិ ហើយស្ថានភាពបែបនេះ វាមិនជួយយើងក្នុងការវាយលុកនោះទេ ជាពិសេសវានឹងធ្វើឲ្យប្រតិបត្តិការរបស់យើងកាន់តែលំបាក” ។
គួរបញ្ជាក់ថា រហូតមកដល់ពេលនេះ រុស្ស៊ី និងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមក ពាក់ព័ន្ធនឹងការបំផ្លាញទំនប់ Kakhovka ដែលកំពុងបង្កឲ្យមានការជន់លិចលំនៅដ្ឋាន និងជម្លៀសប្រជាពលរដ្ឋរាប់ម៉ឺននាក់ចេញពីតំបន់រងផលប៉ះពាល់ ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ Anadolu
ចុចអាន ៖ យន្តហោះទម្លាក់គ្រាប់បែក ចិន-រុស្ស៊ី ហោះរួមគ្នាលើដែនទឹកជុំវិញ ជប៉ុន

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៨ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ