ព័ត៌មានអន្ដរជាតិ
យន្តហោះទម្លាក់គ្រាប់បែក ចិន-រុស្ស៊ី ហោះរួមគ្នាលើដែនទឹកជុំវិញ ជប៉ុន
ក្រសួងការពារជាតិជប៉ុនបាននិយាយកាលពីថ្ងៃពុធថា យន្តហោះទម្លាក់គ្រាប់បែកយុទ្ធសាស្ត្រចិន និងរុស្ស៊ីបានធ្វើការហោះហើររួមគ្នាលើដែនទឹកជុំវិញប្រទេសជប៉ុន ។

យន្តហោះទម្លាក់គ្រាប់បែករុស្ស៊ី និងចិនសរុប ៤ គ្រឿង បានហោះចេញពីទិសដៅភាគខាងត្បូងរបស់ចិនលើសមុទ្រចិនខាងកើត បន្ទាប់មកធ្វើដំណើរចន្លោះកោះ Okinawa និងកោះ Miyakojima មុនពេលហោះទៅដល់មហាសមុទ្រប៉ាស៊ីហ្វិក ។
ក្រសួងបញ្ជាក់ថា ក្រោយមកយន្តហោះទម្លាក់គ្រាប់បែកទាំង ៤ គ្រឿងនេះបានហោះតាមផ្លូវដដែលត្រឡប់ទៅសមុទ្រចិនខាងកើតវិញ មុនពេលដែលហោះចែកផ្លូវគ្នាឆ្ពោះទៅទិសដៅប្រទេសរបស់ពួកគេរៀងៗខ្លួន ហើយអំឡុងពេលហោះហើររួមគ្នានោះ មិនមែនមានត្រឹមតែយន្តហោះ ៤ គ្រឿងនេះឡើយ ពោលវាក៏ត្រូវបានអមដោយយន្តហោះចម្បាំងចិន ១៥ គ្រឿង និងយន្តហោះរុស្សី ២ គ្រឿងទៀតផងដែរ ។

ក្រសួងនិយាយទៀតថា ការហោះហើររួមគ្នានេះ គឺជាសញ្ញាបញ្ជាក់យ៉ាងច្បាស់នៃការបង្កហេតុឆ្ពោះមកកាន់ប្រទេសជប៉ុន ខណៈរដ្ឋាភិបាលទីក្រុងតូក្យូក៏បានបង្ហាញពីការព្រួយបារម្ភយ៉ាងខ្លាំងផងដែរ ទៅកាន់ប្រទេសទាំងពីរតាមរយៈបណ្ដាញការទូត ។
គួរបញ្ជាក់ថា នេះជាលើកទី៧ ហើយដែលចិន និងរុស្ស៊ីបានធ្វើការហោះហើររួមគ្នានៅជិតប្រទេសជប៉ុន ចាប់តាំងពីខែកក្កដា ឆ្នាំ២០១៩ មក ប៉ុន្តែពេលនេះគឺជាលើកទីមួយហើយដែលសកម្មភាពបែបនេះ ត្រូវបានធ្វើឡើងរយៈពេល ២ ថ្ងៃជាប់ៗគ្នា ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ រុស្ស៊ី ថា លោក ហ្សេលេនស្គី អាចស្លាប់ដោយសារ មេរបស់គាត់
-
ព័ត៌មានជាតិ៦ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
សន្តិសុខសង្គម១៦ ម៉ោង agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


