Connect with us

ព័ត៌មានអន្ដរជាតិ

អ្នកក្រុងហាណូយ សម្រុកចូលផ្សារទំនើប ព្រោះខាងក្រៅក្តៅខ្លាំងពេក​ អគ្គិសនីក៏គ្មាន

បានផុស

នៅ

អ្នកក្រុងហាណូយ បាននាំគ្នាចូលទៅក្នុងផ្សារទំនើប និងហាងលក់ទំនិញដែលមានម៉ាស៊ីនត្រជាក់ ដើម្បីគេចពីកម្តៅថ្ងៃ ដោយសារតែមានកង្វះខាតថាមពលអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
(រូបថត៖ VN Express)

យោងតាមអ្នកនាំពាក្យផ្សារទំនើបមួយ បានឲ្យដឹងថា ប្រជាជនកាន់តែច្រើន បានសម្រុកចូលផ្សារទំនើប បន្ទាប់ពីមានការដាច់ភ្លើងនៅក្នុងសង្កាត់នានានៃខ័ណ្ឌ Long Bien ហើយផ្សារទំនើ​ប ក៏បានរៀបចំបន្ទប់ដាច់ដោយឡែកសម្រាប់ពួកគេសម្រាក និងទទួលទានអាហារផងដែរ។

តំបន់ភាគខាងជើងប្រទេសវៀតណាម បានជួបប្រទះនឹងកម្តៅខ្លាំងកាលពីសប្តាហ៍មុនដោយសារតែប្រព័ន្ធសម្ពាធត្រូពិក និងខ្យល់ Foehn។

(រូបថត៖ VN Express)

សីតុណ្ហភាពបានឡើងដល់ចំណុចកំពូលកាលពីថ្ងៃពុធ និងថ្ងៃព្រហស្បតិ៍។ ស្ថានីយ​អាកាសធាតុ Muong La ក្នុង​ខេត្ត Son La ភាគ​ខាងជើង​ បាន​រាយការណ៍​ថា ​សីតុណ្ហភាព​អតិបរមា ៤៣.៤ អង្សាសេ​នៅ​ថ្ងៃ​ពុធ គឺជា​សីតុណ្ហភាពខែ​ឧសភា​ខ្ពស់​បំផុត ក្នុង​ប្រវត្តិសាស្ត្រ។

ព្រោះតែកម្តៅដ៏ក្តៅបែបនេះហើយ ទើបធ្វើឲ្យតម្រូវការថាមពលហក់ឡើងខ្ពស់ ហើយអាជ្ញាធរកំពុងរិះរកវិធី ដើម្បីធានាសុវត្ថិភាពបណ្តាញអគ្គិសនី។ យោងតាមសាជីវកម្មថាមពលទីក្រុងហាណូយ, ការប្រើប្រាស់ក្នុងខែឧសភាមាន ៧៥.៤លានគីឡូវ៉ាត់ម៉ោង ពោលគឺច្រើនជាងខែមេសារហូតដល់ទៅ ២២.៥ ភាគរយឯណោះ។

(រូបថត៖ VN Express)

បន្ទាប់ពីមានសេចក្តីប្រកាស អំពីការកាត់ផ្ដាច់ចរន្តអគ្គិសនីនៅក្នុងសង្កាត់ Long Bien ចន្លោះម៉ោង៨ព្រឹក ដល់ពាក់កណ្តាលអធ្រាត្រថ្ងៃសៅរ៍ ប្រជាពលរដ្ឋនៅទីនោះនិយាយថា ពួកគេគ្មានជម្រើសអ្វីក្រៅពីទៅផ្សារទំនើបទេ។

គួរបញ្ជាក់ជាថ្មី រដ្ឋធានីហាណូយរបស់ប្រទេសវៀតណាម ក៏បានបិទភ្លើងបំភ្លឺតាមដងផ្លូវមួយចំនួនផងដែរ ដើម្បីសន្សំសំចៃអគ្គិសនី ខណៈតម្រូវការម៉ាស៊ីនត្រជាក់ ហក់ឡើងខ្ពស់។

(រូបថត៖ VN Express)

ឧទ្យានក្នុងទីក្រុងដែលមានប្រជាពលរដ្ឋ៨លាននាក់មួយនេះ បច្ចុប្បន្ន បានប្រែងងឹតទាំងស្រុងបន្ទាប់ពីម៉ោង១១យប់ ខណៈភ្លើងតាមដងផ្លូវពីរភាគបី ត្រូវបិទ នៅម៉ោងដូចគ្នានេះ ហើយភ្លើងនៅតាមទី​សាធារណៈ ​ត្រូវ​បើក​​យឺត​ជាង​ធម្មតាកន្លះ​ម៉ោង និង​បិទវិញ​ឆាប់​ជាងធម្មតាកន្លះ​ម៉ោងផងដែរ៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ ទីក្រុងហាណូយ កាត់បន្ថយការបើកភ្លើងបំភ្លឺតាមទីសាធារណៈ ដើម្បីសន្សំសំចៃអគ្គិសនី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម