ព័ត៌មានអន្ដរជាតិ
វៀតណាម ស្នើសង់ផ្លូវក្រវាត់ប្រវែង ១៦០ គីឡូម៉ែត្រសម្រាប់ដឹកធ្យូងថ្មីពី ឡាវ
ខេត្ត Quang Tri ភាគកណ្តាលប្រទេសវៀតណាម បានដាក់ចេញនូវផែនការសាងសង់ផ្លូក្រវាត់ប្រវែង ១៦០ គីឡូម៉ែត្រ ចំណាយប្រមាណជាង ៤៥៩.៧៧ លានដុល្លារ សម្រាប់ការដឹកជញ្ជូនធ្យូងថ្មពីប្រទេសឡាវ ។

តម្រូវការធ្យូងថ្មវៀតណាមកំពុងកើនឡើងជាលំដាប់ ដោយធ្វើឲ្យការដឹកជញ្ជូនមានការកកស្ទះ និងយឺតយ៉ាវ ជាពិសេសអាជីវកម្មនៅច្រកព្រំដែន La Lay មិនអាចទប់ទល់នឹងតម្រូវការដ៏ច្រើនលើសលុបនេះបានឡើយ ។
ដើម្បីដោះស្រាយបញ្ហា ខេត្ត Quang Tri ស្នើឲ្យសាងសង់ផ្លូវក្រវាត់ដែលនឹងដឹកជញ្ជូនធ្យូងថ្មពីខេត្ត Sekong និងខេត្ត Salavanh របស់ប្រទេសឡាវ ទៅកាន់កំពង់ផែសមុទ្រ My Thuy ក្នុងស្រុក Hai Lang នៃប្រទេសវៀតណាម ខណៈផ្លូវក្រវាត់នេះ មានសមត្ថភាពដឹកបាន ១,៥០០ ទៅ ១,៦០០ តោនក្នុងមួយម៉ោង ដែលអាចឲ្យវៀតណាមនាំចូលធ្យូងថ្មពី ១៥ ទៅ ២០ លានតោនក្នុងមួយឆ្នាំៗ ។
ចំណែកនៅប្រទេសឡាវ ផ្លូវក្រវាត់នេះលាតសន្ធឹងប្រវែង ៨៥ គីឡូម៉ែត្រពីអណ្តូងរ៉ែធ្យូងថ្មទៅកាន់ច្រកព្រំដែន La Lay ហើយ ៧៥ គីឡូម៉ែត្រទៀតនឹងត្រូវគ្របដណ្តប់ពីច្រកព្រំដែនទៅកាន់កំពង់ផែ My Thuy របស់វៀតណាម ។

នៅពេលសាងសង់រួច វានឹងក្លាយជាផ្លូវវែងជាងគេបំផុតលើពិភពលោក ដោយវែងជាងផ្លូវក្រវាត់ដឹកជញ្ជូនបច្ចុប្បន្នដែលមានប្រវែង ១០០ គីឡូម៉ែត្រ ឆ្លងកាត់វាលខ្សាច់សាហារ៉ាខាងលិច ដែលតភ្ជាប់តំបន់អណ្តូងរ៉ែផូស្វ័រ Bou Craa ទៅកាន់ទីក្រុងឆ្នេរសមុទ្រ El Marsa ក្បែរទីក្រុង Laayoune ។
គួរបញ្ជាក់ថា វៀតណាម មានបំណងនាំចូលធ្យូងថ្មពី ២០ ទៅ ៣០ លានតោនក្នុងមួយឆ្នាំសម្រាប់ការប្រើប្រាស់ក្នុងស្រុក ឬនាំចេញទៅកាន់ប្រទេសទីបី ខណៈបច្ចុប្បន្នដោយសារតែការកម្រិតហេដ្ឋារចនាសម្ព័ន្ធ និងការកកស្ទះញឹកញាប់ពេក ខេត្ត Quang Tri របស់វៀតណាម អាចនាំចូលធ្យូងថ្មបានត្រឹមតែប្រហែល ២ លានតោនប៉ុណ្ណោះក្នុងមួយឆ្នាំ ៕

ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ Laotian Times
ចុចអាន ៖ ដោយសារវិបត្តិទីផ្សារអចលនទ្រព្យ វៀតណាម លក់ដាច់វីឡាតែមួយខ្នងគត់ក្នុងខែឧសភា
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


