ព័ត៌មានអន្ដរជាតិ
គីម ជុងអ៊ុន ផ្ញើសារជូនពរថ្ងៃខួបកំណើតលោក ស៊ី ជីនពីង និងសរសើរមេដឹកនាំ ចិន រូបនេះពេញៗមាត់
យោងតាមកាសែត Rodong Sinmun បានរាយការណ៍នៅថ្ងៃព្រហស្បតិ៍នេះថា មេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានផ្ញើសារតាមបណ្ដាញ Telegram ដើម្បីអបអរសាទរ និងជូនពរដល់ប្រធានាធិបតីចិនលោក ស៊ី ជីនពីង ក្នុងថ្ងៃខួបកំណើតគម្រប់ ៧០ ឆ្នាំ ។

នៅក្នុងសារនោះ លោក គីម បានសរសើរដល់លោក ស៊ី ពេញៗមាត់ថា ការដឹកនាំដ៏ខ្លាំងក្លារបស់លោក ស៊ី បានពង្រឹងយ៉ាងខ្លាំងនូវអំណាចជាតិទាំងមូល និងជំហរអន្តរជាតិរបស់ប្រទេសចិន ជាពិសេសសារជូនពរនោះក៏បានសង្កត់ធ្ងន់លើទំនាក់ទំនងមិត្តភាពរបស់ទីក្រុងព្យុងយ៉ាងជាមួយទីក្រុងប៉េកាំងផងដែរ ។
រយៈពេល ៣ ឆ្នាំមកនេះ លោក គីម មិនបានធ្វើដំណើរចេញក្រៅប្រទេសកូរ៉េខាងជើងទេ ចាប់តាំងពីដំណាក់កាលដំបូងនៃជំងឺរាតត្បាតកូវីដ១៩ ក្នុងឆ្នាំ ២០២០ ហើយក្នុងអំឡុងពេលនោះ លោក គីម ក៏មិនបានរៀបចំកិច្ចប្រជុំកំពូលណាមួយជាមួយលោក ស៊ី ផងដែរ ប៉ុន្តែប្រទេសទាំងពីរបាននិងកំពុងពង្រឹងទំនាក់ទំនងមិត្តភាពតាមរយៈការផ្លាស់ប្តូរសារអបអរសាទរតាមបណ្ដាញ Telegram ។

ប៉ុន្មានថ្ងៃមុននេះ លោក គីម ក៏បានផ្ញើសារអបអរសាទរដល់ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន ផងដែរ ក្នុងឱកាសនៃទិវាជាតិរុស្ស៊ីនៅថ្ងៃទី១២ ខែមិថុនា ដោយនៅក្នុងសារនោះ លោក គីម បាននិយាយថា មិត្តភាពរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងមូស្គូ គឺជាទ្រព្យសម្បត្តិយុទ្ធសាស្ត្រដ៏មានតម្លៃ ដែលគួរត្រូវបានពង្រឹងបន្ថែមទៀត ។
ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមអ្នកសង្កេតការណ៍បានលើកឡើងថា កូរ៉េខាងជើងទំនងជាកំពុងផ្លាស់ប្តូរឥរិយាបថដើម្បីពង្រឹងទំនាក់ទំនងជាមួយចិន និងរុស្ស៊ី ដើម្បីសម្របសម្រួលផ្នែកសន្តិសុខដែលកំពុងកាន់តែតឹងរ៉ឹង ជាមួយប្រទេសជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ NHK
ចុចអាន ៖ គីម ជុងអ៊ុន ប្តេជ្ញា ពួតដៃជាមួយ ពូទីន ដើម្បីសម្រេចគោលដៅធំ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


