Connect with us

ព័ត៌មានអន្ដរជាតិ

និស្សិតសាកលវិទ្យាល័យនៅ ចិន កំពុងស្វែងរកការងារធ្វើ ស្របពេល​កំណើនសេដ្ឋកិច្ចធ្លាក់ចុះ

បានផុស

នៅ

និស្សិតសាកលវិទ្យាល័យមួយចំនួនធំក្នុងប្រទេសចិនកំពុងព្យាយាមស្វែងរកការងារធ្វើ ខណៈដែលអត្រាអ្នកអត់ការងារធ្វើរបស់យុវជនមានការកើនឡើង ចំពេលដែលកំណើនសេដ្ឋកិច្ចធ្លាក់ចុះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទន្ទឹមនឹងនេះដែរ ប្រទេសចិនកំពុងមានចំនួននិស្សិតបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យ ឬគ្រឹះស្ថានឧត្តមសិក្សាផ្សេងទៀត ដែលសរុបមានចំនួនប្រមាណ ១១ លាននាក់ ឬច្រើនជាងនេះគ្រាន់តែក្នុងខែឧសភា ។

ប៉ុន្តែអត្រាគ្មានការងារធ្វើសម្រាប់អ្នកដែលមានអាយុចន្លោះពី ១៦ ទៅ ២៤ ឆ្នាំនៅក្នុងតំបន់មួយចំនួនបានកើនឡើងដល់ ២០.៨ ភាគរយនៅក្នុងខែឧសភា ហើយនេះគឺជាតួលេខដ៏អាក្រក់បំផុត បើប្រៀបធៀបទៅនឹងទិន្នន័យដែលមាននៅក្នុងឆ្នាំ ២០១៨ ។

ពាក់ព័ន្ធនឹងបញ្ហានេះ សាកលវិទ្យាល័យនៅទូទាំងប្រទេសចិនកំពុងព្យាយាមជួយនិស្សិតស្វែងរកការងារដោយអនុញ្ញាតឲ្យមន្ត្រីក្រុមហ៊ុនធ្វើការសម្ភាសន៍ការងារនៅនឹងកន្លែងតែម្ដង ខណៈអាជីវកម្មប្រហែល ១០០ បានបង្កើតស្តង់សម្ភាសន៍នៅឯទីតាំងមួយចំនួនផងដែរក្នុងទីក្រុង Guangzhou ក្នុងខេត្ត Guangdong កាលពីថ្ងៃសៅរ៍ ។

និស្សិតផ្នែកវិទ្យាសាស្ត្រម្នាក់បាននិយាយថា គាត់ពិបាករកការងារធ្វើណាស់ ដោយសារតែ​ក្រុមហ៊ុន​ជា​ច្រើន​ហាក់​ដូច​ជា​មិន​មាន​ឆន្ទៈ​ក្នុង​ការ​ជួលបុគ្គលិកឡើយ ។

ចំណែកនិស្សិតផ្នែកហិរញ្ញវត្ថុម្នាក់ក៏បាននិយាយដែរថា ជាទូទៅក្រុមហ៊ុនមិនបានឆ្លើយតបអ្វីឡើយ នៅពេលដែលនាងដាក់ពាក្យសុំធ្វើការ ។ យ៉ាង​ហោច​ណាស់​នាង​សង្ឃឹម​ថា​ នឹង​ស្វែង​រក​កម្មសិក្សា​មួយ ទោះ​ជា​នាង​មិន​អាចធ្វើការងារនេះជា​អចិន្ត្រៃយ៍​ក៏​ដោយ ។

ទន្ទឹមនោះ អ្នកវិភាគនិយាយថា ប្រទេសចិនប្រឈមមុខនឹងអតុល្យភាពការងារ ដែលបណ្ដាលមកពីការកើនឡើងកម្រិតនៃសមិទ្ធិផលសិក្សា ខណៈដែលឧស្សាហកម្មដូចជា ការផលិតកំពុងប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម ៕

ប្រែសម្រួលដោយ ៖ ជីវ័ន្ត

ប្រភព ៖ NHK

ចុចអាន ៖ បញ្ហាចំនួន ៣ ដែលលោក Blinken នឹងលើកយកមកពិភាក្សាជាមួយ ចិន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៤ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៦ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៨ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៦ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៨ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម