ព័ត៌មានអន្ដរជាតិ
លោក ពូទីន ៖ ទ័ព អ៊ុយក្រែន ដឹងខ្លួនហើយថា មិនមានភាគរយឈ្នះ រុស្ស៊ី ឡើយ
ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន បានលើកឡើងថា កងទ័ពអ៊ុយក្រែនដឹងខ្លួនឯងច្បាស់ហើយ ពួកគេមិនមានឱកាស ឬសង្ឃឹមឈរតតាំងជាមួយនឹងវីរភាព និងយុទ្ធជនដ៏ក្លាហាននៃកងកម្លាំងប្រដាប់អាវុធរបស់រុស្ស៊ីបាននោះឡើយ ។

លោក ពូទីន បាននិយាយនៅក្នុងវេទិកាជាមួយនិស្សិតបញ្ចប់ការសិក្សានៅមហាវិទ្យាល័យយោធារុស្ស៊ីកាលពីពេលថ្មីៗនេះថា “ដោយសារតែភាពក្លាហាន និងវីរភាពរបស់យុទ្ធជនរុស្ស៊ី ជាពិសេសការត្រៀមខ្លួនរបស់មេបញ្ជាការយោធារបស់យើងក្នុងការទប់ស្កាត់រាល់សកម្មភាពលុកលុយប្រឆាំងរុស្ស៊ី ទើបធ្វើឲ្យខ្មាំងសត្រូវអ៊ុយក្រែនមិនមានឱកាស ឬភាគរយក្នុងការឈ្នះយើងបាន” ។
លោកប្រធានាធិបតីបាននិយាយទៀតថា “កងកម្លាំងអ៊ុយក្រែនបានចាប់ផ្តើមការវាយបកមកលើរុស្ស៊ីនៅថ្ងៃទី៤ ខែមិថុនា ប៉ុន្តែពួកគេមិនទទួលបានលទ្ធផលផ្លែផ្កាអ្វីឡើយ ហើយដោយសារតែមូលហេតុទាំងអស់នេះហើយ ទើបធ្វើឲ្យកម្លាំងអ៊ុយក្រែនកំពុងជាប់គាំងនៅលើសមរភូមិ” ។

ទន្ទឹមនឹងនោះ លោកបានកត់សម្គាល់ថា “គិតត្រឹមពេលនេះ សក្ដានុពលវាយលុករបស់សត្រូវមិនទាន់អស់នៅឡើយទេ ដោយសារតែសត្រូវនៅមានទុនបម្រុង ប៉ុន្តែទោះជាយ៉ាងណា រុស្ស៊ីក៏មានសព្វាវុធគ្រប់ប្រភេទ និងកម្លាំងគ្រប់គ្រាន់សម្រាប់កម្ចាត់សត្រូវវិញផងដែរ” ។
គួរបញ្ជាក់ថា ប្រតិបត្តិការវាយបករបស់អ៊ុយក្រែនមកលើរុស្ស៊ី បានបន្តអស់រយៈពេលជាងកន្លះខែមកហើយ ប៉ុន្តែមិនឃើញចេញជាផ្លែផ្កាអ្វីឡើយ ជាពិសេសការវាយលុកលើដីគោក ដោយសារតែផ្ទៃដីអ៊ុយក្រែនប្រមាណ ២០ ម៉ឺនគីឡូម៉ែត្រដែលគ្រប់គ្រងដោយកងកម្លាំងរុស្ស៊ីត្រូវបានដាក់ពង្រាយមីន ៕
ប្រែសម្រួលដោយ ៖ ជីវ័ន្ត
ប្រភព ៖ TASS
ចុចអាន ៖ រុស្ស៊ី ថា ប្រតិបត្តិការកម្ចាត់កងទ័ព អ៊ុយក្រែន ត្រូវបានបញ្ចប់
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


