ព័ត៌មានអន្ដរជាតិ
ក្រុមហ៊ុនអាមេរិក ប្រមូលប្រដាប់ប្រដាក្មេងលេងផលិតដោយចិនមកវិញ ដោយសារបង្ករបួស
ក្រុមហ៊ុនលក់ផលិតផលក្មេងលេងរបស់អាមេរិកដែលផលិតដោយចិន បានប្រមូលផលិតផលក្មេងលេង Baby Shark ចំនួន ៧.៥ លានគ្រឿង ពីទីផ្សារត្រលប់មកវិញ ដោយសារតែផលិតផលទាំងនោះ បានធ្វើឱ្យកុមារមានរបួស។
Zuru LLC ដែលជាក្រុមហ៊ុនកាលីហ្វ័រញ៉ានាំចូលផលិតផលផលិតដោយចិនកំពុងប្រមូលមកវិញនូវ Robo Alive Junior Baby Shark Swim Bath Toys ចំនួន ៦.៥ លានគ្រឿង និង Robo Alive Junior Mini Baby Shark Swimming Bath Toys ចំនួន ១លានគ្រឿងពីទីផ្សារ បន្ទាប់ពីរកឃើញបញ្ហានាំឱ្យក្មេងមានរបួសពីសំណាក់គណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់អាមេរិក។
ការប្រមូលមកវិញនេះ ដោយសារតែទទួលបានរបាយការណ៍នៃចំនួនកុមារចំនួន ១២នាក់ បានទទួលរងរបួសដាច់រលាត់ស្បែក បន្ទាប់ពីបានលេងលើផលិតផលលេងសម្រាប់ពេលងូតទឹក Baby Shark នោះ។
លើសពីនេះ តាមការបញ្ជាក់ពីគណៈកម្មការសុវត្ថិភាពផលិតផលអ្នកប្រើប្រាស់អាមេរិក មានកុមារប្រាំបួននាក់ត្រូវបានដេរនិងទទួលការព្យាបាលផ្សេងៗទៀត ដោយសារតែរបួស៕
ប្រែសម្រួល៖ នាង រតនៈ
ប្រភព៖ CNN
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ