Connect with us

ព័ត៌មានអន្ដរជាតិ

កាហ្វេ វៀតណាម នឹងត្រូវហាមឃាត់នាំចេញទៅទីផ្សារ អឺរ៉ុប បើមិនអនុវត្ត​តាមច្បាប់ថ្មី

បានផុស

នៅ

សហភាពអឺរ៉ុប (EU) គ្រោងនឹងហាមឃាត់ការនាំចូលកាហ្វេដែលផលិតនៅលើដីដែលកាប់បំផ្លាញព្រៃឈើ ឬរិចរិលចាប់ពីចុងឆ្នាំ ២០២៤ តទៅ ដោយដាក់សម្ពាធលើវិស័យកាហ្វេវៀតណាមឲ្យប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីអនុវត្តតាមបទប្បញ្ញត្តិថ្មីនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ច្បាប់ថ្មីរបស់ EU នេះ ជាផ្នែកមួយនៃបទប្បញ្ញត្តិគ្មានការកាប់បំផ្លាញព្រៃឈើ (EUDR) ដែលត្រូវបានអនុម័ត​ថ្ងៃទី​១៩ ខែមេសា ដើម្បីធានាថា ផលិតផលដែលពលរដ្ឋសហភាពអឺរ៉ុបប្រើប្រាស់ គឺមិនបានរួមចំណែកដល់ការកាប់បំផ្លាញព្រៃឈើ ឬការរិចរិលព្រៃឈើទូទាំងពិភពលោក ។

យោងតាមសមាគមកាហ្វេ និងកាកាវវៀតណាម (Vicofa) បានឲ្យដឹងថា ច្បាប់ថ្មីនេះនឹងចូលជាធរមាននៅខែធ្នូ ឆ្នាំ ២០២៤ និងខែមករា ឆ្នាំ ២០២៥ ដែលមានន័យថា វិស័យកាហ្វេវៀតណាមមានពេលប្រហែល ១៨ ខែទៀតដើម្បីរៀបចំខ្លួនបំពេញតាមស្តង់ដាររបស់ EUDR ។

ចំពោះច្បាប់ថ្មីនេះដែរ លោក Nguyen Nam Hai ប្រធានក្រុមហ៊ុន Vicofa យល់ឃើញថា វាជាបញ្ហាប្រឈមមួយចំពោះឧស្សាហកម្មកាហ្វេដែលមានតម្លៃរាប់ពាន់លានដុល្លាររបស់វៀតណាម ចាប់តាំងពីព្រៃឈើ ៩ ម៉ឺនហិកតាដែលបានបាត់បង់ក្នុងឆ្នាំ ២០២១ ហើយមានប្រហែល ៨ ពាន់ហិកតាស្ថិតនៅក្នុងតំបន់ដាំដុះកាហ្វេ ។

ទន្ទឹមនឹងនេះ ការអនុលោមយ៉ាងតឹងរ៉ឹងជាមួយបទប្បញ្ញត្តិថ្មីនេះ នឹងជួយឲ្យផលិតផលកាហ្វេរបស់ប្រទេសវៀតណាម មានការប្រកួតប្រជែងខ្លាំងនៅក្នុងទីផ្សារ EU ជាងផលិតផលមកពីប្រទេសដែលមិនទាន់បានឆ្លើយតបតាមច្បាប់ថ្មីមួយនេះ ។

គួរបញ្ជាក់ថា សហភាពអឺរ៉ុប គឺជាទីផ្សារនាំចេញដ៏សំខាន់សម្រាប់កាហ្វេវៀតណាម ដោយ​ក្នុងឆ្នាំ​ ២០២២ វៀតណាមនាំចេញកាហ្វេដល់ទៅ ៦៦២,០០០ តោន ដែលមានតម្លៃជិត ១.៦៨ ពាន់លានដុល្លារ ខណៈវៀតណាម គឺជាអ្នកផ្គត់ផ្គង់កាហ្វេធំបំផុតទី២ របស់ប្លុកនេះ ៕

ប្រែសម្រួល៖ នាង រតនៈ

ប្រភព​៖ Tuoi Tre

ចុចអាន ៖ អាមេរិក ដាក់ទណ្ឌកម្មលើក្រុមហ៊ុនមាសដែលផ្ដល់មូលនិធិដល់ទាហាន​ស៊ីឈ្នួល រុស្ស៊ី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៦ ម៉ោង មុន

ស៊ីម៉ាក់ បំផ្ទុះគ្រាប់បែកចង្កោម សេសស់​ពី​សង្គ្រាម១២០គ្រាប់ ក្រោយរកឃើញក្នុងរណ្ដៅ

ព័ត៌មានជាតិ៨ ម៉ោង មុន

ទិវា​ចងចាំ​នឹង​​ប្រារព្ធ​​ឡើង ក្នុង​កម្រិត​ធំ​ជាងឆ្នាំមុន ដោយ​មាន​អង្គទូត និង ពលរដ្ឋ​ចូល​រួម​ជិត១ម៉ឺននាក់

ព័ត៌មានជាតិ៩ ម៉ោង មុន

កូន​ស្វា​ដ៏​កម្រ ស្ទើរផុតពូជ៣ក្បាល ត្រូវ​ពលរដ្ឋ​សង្រ្គោះរួច​ប្រគល់​ជូនជំនាញមន្ទីរ​បរិស្ថាន​

ព័ត៌មានជាតិ៩ ម៉ោង មុន

ដំណើរជិះកង់សប្បុរសធម៌ តារារិទ្ធ ត្រូវចាត់ទុកជាបេសកកម្មដ៏មានតម្លៃ និងបានការយកចិត្តទុកដាក់ពីរដ្ឋមន្ត្រីព័ត៌មាន

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ខេត្តភូកេតប្រទេសថៃប្រកាសអាសន្នទឹកជំនន់

ព័ត៌មានជាតិ១៧ ម៉ោង មុន

រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

រថយន្តក្រុង​រដ្ឋ​ដឹកអ្នកដំណើរជាង​៥០នាក់​​ ធ្លាក់​ចូល​ជ្រលងភ្នំ​នៅស្រីលង្កា​ មិនទាន់​ដឹង​មូលហេតុ​

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ហ្សេលេនស្គី ព្រមជួបពូទីន ទល់មុខ នៅតួកគី តែមានលក្ខខណ្ឌមួយ 

ព័ត៌មានជាតិ១៩ ម៉ោង មុន

ពលរដ្ឋ ថា ទុរេនមួនថងវៀតណាម លក់ជាច្រើនកន្លែងក្នុងខេត្តត្បូងឃ្មុំ តែគ្មានការត្រួតពិនិត្យ

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

រុស្ស៊ីប្រើ​ដ្រូន​ជាង​១០០​គ្រឿង​វាយ​អ៊ុយក្រែន មិន​ខ្វល់​ពី​ការ​គំរាម​និង​បទ​ឈប់បាញ់​អឺរ៉ុប

Sokha Hotels

ព័ត៌មានពេញនិយម