Connect with us

ព័ត៌មានអន្ដរជាតិ

កម្មកររោងចក្រវៀតណាម រាប់ម៉ឺននាក់ ញៀនថ្នាំ

បានផុស

នៅ

បច្ចុប្បន្នវៀតណាម មានអ្នកញៀនថ្នាំជាង ២៦ ម៉ឺននាក់ដែលមានអាយុពី ១៨ ដល់ ៣៥ ឆ្នាំ ហើយក្នុងចំណោមនោះ មានរាប់ម៉ឺននាក់ គឺជាកម្មករនៅសួនឧស្សាហកម្ម និងតំបន់កែច្នៃនាំចេញ ។

កាលពីថ្ងៃអង្គារ ទី២៧ ខែមិថុនា លោក Ngo Duy Hieu អនុប្រធានសហព័ន្ធការងារវៀតណាម បានចែករំលែកព័ត៌មាននេះ នៅក្នុងសន្និសីទមួយស្តីពីការការពារកម្មករពីការប្រើប្រាស់គ្រឿងញៀន ដោយនិយាយថា កម្មករទាំងនោះ ភាគច្រើនគឺចេញពីតំបន់ដាច់ស្រយាល មកធ្វើការក្នុងទីក្រុង ហើយពួកគេធុញថប់ ឬមានអារម្មណ៍តានតឹងដោយសារសម្ពាធការងារ និងជីវិតដែលនៅឆ្ងាយពីគ្រួសារ ។

បុរស២នាក់ក្នុងមណ្ឌលកែប្រែនៅទីក្រុង ហាណូយ (រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ លោក Hieu និយាយថា ការដែលរោងចក្រនានា បញ្ឈប់កម្មករនាពេលថ្មីៗនេះ បានបណ្តាលឲ្យមនុស្សជាច្រើនបាត់បង់ការងារធ្វើ នាំឲ្យពួកគេបាក់ទឹកចិត្ត និងងាកទៅរកគ្រឿងញៀនជាដំណោះស្រាយ។

ដោយឡែក លោកវរសេនីយ៍ឯក Hoang Quoc Viet អនុប្រធាននាយកដ្ឋានស៊ើបអង្កេតឧក្រិដ្ឋកម្មគ្រឿងញៀន នៃក្រសួងសន្តិសុខសាធារណៈបាននិយាយថា ប៉ូលិសបានរកឃើញសារធាតុញៀននៅក្នុងនំ និងផលិតផលថ្នាំជក់ ហើយមនុស្សជាច្រើនអាចប្រើប្រាស់វាដោយចៃដន្យ។

គួរបញ្ជាក់ថា កាល​ពី​ឆ្នាំ​មុន ប៉ូលិស​បាន​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀនចំនួន ២៤ ០០០ ករណី និង​ចាប់​ខ្លួន​មនុស្ស​ជាង ៣៦ ០០០ នាក់​ពី​បទ​ល្មើស​ទាក់​ទង​នឹង​គ្រឿង​ញៀន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ VN Express

ចុចអាន៖ កម្មករ ឡាវ ជាង ៦៤,០០០ នាក់កំពុងអត់ការងារធ្វើ ទោះរោងចក្រកាត់ដេរ ខ្វះបុគ្គលិកក៏ដោយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម