ព័ត៌មានអន្ដរជាតិ
ទ័ពអាកាស មីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកលើភូមិមួយសម្លាប់ជនស៊ីវិលយ៉ាងតិច ១០ នាក់
កងទ័ពមីយ៉ាន់ម៉ា កាលពីថ្ងៃទី២៨ ខែមិថុនា បានបើកការវាយប្រហារតាមអាកាសលើភូមិមួយនៅក្នុងតំបន់ Sagaing ភាគខាងជើងរបស់ប្រទេស ដោយបានសម្លាប់ជនស៊ីវិលយ៉ាងហោចណាស់ ១០ នាក់ ។

យោងតាមសេចក្ដីរាយការណ៍ព័ត៌មានបានឲ្យដឹងថា យន្តហោះយោធាបានទម្លាក់គ្រាប់បែកចំនួន ៣ គ្រាប់លើភូមិ Nyaung Kone នៅក្នុងតំបន់ Sagaing ភាគខាងជើងនៃប្រទេស បណ្ដាលឲ្យជនស៊ីវិលយ៉ាងតិច ១០ នាក់ស្លាប់ និង ៨ នាក់ទៀតរងរបួស ។
យោងតាមអ្នកភូមិម្នាក់នៅក្នុងហេតុការណ៍បាននិយាយថា “មិនមានការប្រយុទ្ធគ្នាណាមួយបានកើតឡើងនៅទីនោះទេ ប៉ុន្តែក្រុមកងទ័ពបានទម្លាក់គ្រាប់បែកលើភូមិទាំងនោះ ហើយក្រៅពីសម្លាប់ជនស៊ីវិល ផ្ទះអ្នកភូមិចំនួន ១១ ខ្នងត្រូវក៏បានបំផ្លាញផងដែរនៅក្នុងការវាយប្រហារនោះ” ។

ពាក់ព័ន្ធនឹងបញ្ហានេះដែរ ក្រុមសិទ្ធិមនុស្សបានចោទប្រកាន់កងទ័ពមីយ៉ាន់ម៉ាថា ធ្វើការសម្លាប់ជនស៊ីវិល និងប្រើប្រាស់ការវាយប្រហារតាមផ្លូវអាកាស ដើម្បីជាការដាក់ទោសទាន់ដល់គូប្រជែងរបស់ខ្លួន ។
គួរបញ្ជាក់ថា ការប្រយុទ្ធគ្នាបានផ្ទុះឡើងនៅក្នុងផ្នែកខ្លះនៃប្រទេសមីយ៉ាន់ម៉ា ចាប់តាំងពីរដ្ឋប្រហារយោធាក្នុងឆ្នាំ ២០២១ មក ដោយក្រុមយោធាបានប្រយុទ្ធជាមួយក្រុមប្រដាប់អាវុធជនជាតិភាគតិច និងកងកម្លាំងការពារប្រជាជន (PDF) រាប់សិបលើកនៅទូទាំងប្រទេស ៕

ប្រែសម្រួលដោយ ៖ គង់ សំអាន
ប្រភព ៖ MGR Online
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


